ទន្ទឹមនឹងការវិវត្តន៍នៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ
នៅលើពិភពលោក
ការបំពុលបរិស្ថានត្រូវបានគេចង្អុលមុខថាជាប្រភពបង្កឲ្យមានជំងឺ
Allergie កាន់តែច្រើនឡើងៗ។ តើ Allergie ជាជំងឺអ្វី ?
ជនណាខ្លះដែលងាយទទួលរងជំងឺនេះជាងគេ ?
វាអាចបង្កជាគ្រោះថ្នាក់ដល់ជីវិតដែរឬទេ ?
និងអ្វីខ្លះជាសញ្ញាគ្រោះថ្នាក់ខ្លាំង ?
(ស្បែកឡើងរោលកន្ទួលក្រហមដោយសារទាស់ចំណីអាហារ) |
វិទ្យាសាស្ត្រកាន់តែរីកចម្រើន ប៉ុន្តែការទប់ស្កាត់
និងកំចាត់ជំងឺ Allergie ហាក់ដូចជាមិនងាយនឹងធ្វើបានណាស់។
នៅពេលបច្ចុប្បន្ននេះ Allergie
ដែលមានអាការៈច្រើនយ៉ាងខុសៗប្លែកគ្នា មានជាអាទិ៍ ៖ កន្ទួល រមាស់
កន្ទាលត្រអាក តាអក រលាកភ្នែក កន្តាស ឬអាការៈហឺត ។ល។ Allergie
បានក្លាយជាជំងឺ ដែលកើតច្រើន និងញឹកញាប់ជាងគេ ទីបួន
នៅលើពិភពលោក។ នេះបើតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក OMS។
ហើយក្នុងចំណោមអ្នកជំងឺសរុបនៅលើពិភពលោក ពាក់កណ្តាលមានជំងឺ
Allergie ផ្លូវដង្ហើម។ លើសពីនេះទៅទៀត ជំងឺ Allergie ផ្លូវដង្ហើម
ជាជំងឺរ៉ាំរ៉ៃ សំខាន់ចម្បងមួយ ក្នុងចំណោមជំងឺរ៉ាំរ៉ៃសំខាន់ៗ
ដែលកើតលើកុមារ និងក្មេងជំទង់។
ជាក់ ស្តែង នៅប្រទេសបារាំង ជនជាតិម្នាក់ក្នុងចំណោមបីនាក់ មានកើតជំងឺ Allergie នេះ។ កាលពី៤០ឆ្នាំមុន មានបណ្តាជនបារាំងមិនដល់៤ ភាគរយផងដែលស្គាល់ជំងឺនេះ។ រីឯអាការៈហៀសំបោរវិញ កាលពីដើមសតវត្សរ៍ទី ២០ ក្នុងចំណោមមនុស្ស១០០នាក់ មានមិនដល់ម្នាក់ផង ដែលកើតអាការៈនេះ តែឥឡូវសឹងនិយាយបានថាគ្រួសារណាក៏មានសមាជិកយ៉ាងហោចណាស់ម្នាក់ កើតជំងឺហៀសំបោរជាប់ជាប្រចាំ មិនសូវស្វាងដែរ (១លើ៥នាក់ មានជម្ងឺ Allergie )។
ប្រទេសកម្ពុជាក៏មិនបានគេចរួចពី បាតុភាពនេះដែរ ប៉ុន្តែបណ្តាជនជាទូទៅមិនសូវចាប់អារម្មណ៍ និងដោយសារមានការយល់ដឹងតិចតួច ជាពិសេសគួបផ្សំនឹងកត្តាជីវភាពផង យើងតែគិតថាវាជំងឺធម្មតា ផ្តាសាយ ហៀសំបោរ អេះ ឬរមាស់ បន្តិចទៅវានឹងបាត់ទៅវិញនៅពេលមេរោគអស់អំណាច អស់ឥទ្ធិពល ឬក៏ថាអាការៈទាំងអំបាលមាននេះ ស្តែងឡើងបណ្តាលមកពីទាស់ចំណីអាហារបន្តិចបន្តួច។
ជំងឺនេះកើតឡើងនៅពេលណា ?
ជា ញឹកញាប់ បាតុភូតនៃជំងឺAllergie តែលេចឡើងចំពោះកុមារអាយុក្រោម៥ឆ្នាំ តាមរូបភាពប្លែកៗគ្នា ដូចជា ៖ រលាកច្រមុះ ហៀសំបោរផ្តាសាយ រមាស់កន្តួលនៅលើ ស្បែក តាអក កន្ទាលត្រអាក ហឺត ... ។ ហេតុអ្វីបានជាមានអាការៈទាំងនេះលេចចេញឡើង ?! នេះគឺបណ្តាលមកពីមានប្រព័ន្ធការពារខ្លួន Immunoglobulines ដែលមានភារៈប្រឆាំងនឹងសារធាតុAllergieផ្តើមមានវត្តមាននៅក្នុង សរីរាង្គកាយមនុស្សយើង។
ម្យ៉ាងវិញទៀតនោះ សញ្ញាAllergie វាប្រែប្រួល និងវិវត្តិទៅតាមពេលវេលា។ ឧទាហរណ៍ជាក់ស្តែង ទារកអាចមានAllergie ជាបឋមជាមួយនឹងទឹកដោះគោម្សៅ ឬជាមួយពងមាន់ពងទា។ ដល់ធំបន្តិច ដល់វ័យចូលសាលា កុមារអាចAllergie នឹងរោមសត្វឆ្មា លំអងធូលី។ allergie នឹងលំអងផ្កា ឬជាមួយផ្សែង ហៀសំបោរ ច្រើនតែលេចចេញឡើង ចំពោះកុមារធំ ឬមនុស្សវ័យជំទង់យ៉ាងយូរបំផុត។
លក្ខណៈធ្ងន់ធ្ងរ
បច្ចុប្បន្ន ចំនួនមនុស្សកើតរោគAllergie មានកាន់តែច្រើន និងកាន់តែញឹកញាប់ នេះក៏ព្រោះតែពិភពលោកមានការប្តូរផ្លាស់។ ការប្តូរផ្លាស់របៀបរបបរស់នៅក្នុងសង្គម ការបំពុលបរិស្ថាន មិនត្រឹមតែរំខាន និងបំផ្លាញធម្មជាតិទេ តែសុខភាពរបស់មនុស្សក៏ទទួលផលប៉ះពាល់ មិនតិចដែរ។
ហៀរសំបោរ ឬស្កៀបរមាស់ កន្លួតនៅលើស្បែកពិតជាមិនមានអ្វីគួរឲ្យព្រួយបារម្ភរត់រកគ្រូ ពេទ្យជួយសង្គ្រោះទេ ប៉ុន្តែជំងឺAllergie ពេលខ្លះត្រូវតែបញ្ជូនទៅសង្គ្រោះបន្ទាន់ទើបបាន។
កន្ទួលរមាស់ កន្ទាលត្រអាក ជាអាការៈស្រាល
Allergie នៅលើស្បែកដែលគេជួបញឹកញាប់ និងមិនមានលក្ខណៈធ្ងន់ធ្ងរគឺកន្ទាលត្រអាក។ លោកអ្នកប្រាកដជាធ្លាប់បានជួប ឬក៏បានឃើញសមាជិកក្រុមគ្រួសារឬមិត្តភ័ក្ត្រណាម្នាក់មានស្បែក ឡើងក្រហម ហើមដោយកន្លែង ហើយរមាស់ បន្ទាប់ពីបានបរិភោគគ្រឿងសមុទ្រ ត្រី ឬ ក៏ផ្លែឈើ ... នេះជាអាការៈAllergie ដែលមិនមានលក្ខណៈធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភទេ ពីព្រោះយើងអាចបញ្ជៀសបញ្ហានេះបានដោយសាកល្បងនៅឲ្យឆ្ងាយ ឬលែងបរិភោគចំណីអាហារទាំងនោះជាការស្រេច។ ក្នុងករណីមិនដឹងជាមុន លោកអ្នកនាងបរិភោគចំណីអាហារណាមួយ ហើយមានប្រតិកម្មនៅលើស្បែក ដើម្បីបំបាត់រោគសញ្ញាកន្ទួលរមាស់ ស្បែកឡើងក្រហម លោកអ្នកនាងអាចប្រើពពួកថ្នាំAntihistaminique ឬបើថ្នាំនេះពុំសូវមានប្រសិទ្ធភាព គេអាចរកជំនួយពីសំណាក់ពពួកថ្នាំCorticoïde ។
ប៉ុន្តែសូម មេត្តាប្រុងប្រយ័ត្នផងដែរ ព្រោះអាការៈកន្ទាលត្រអាកមិនមែនសុទ្ធតែរោគសញ្ញារបស់Allergie ទេ។ មានមូលហេតុផ្សេងទៀតដែលបង្កឲ្យកើតកន្ទាលត្រអាក ឬ រមាស់លើស្បែកដែរនោះគឺដោយសារមានមេរោគ ដោយការប៉ះកកិត (អាកាសធាតុក្តៅខ្លាំង ត្រូវកំដៅព្រះអាទិត្យ ឬសម្លៀកបំពាក់តឹងរឹតរួត) និងដោយការប៉ះសត្វដង្កូវរមាស់ជាដើម។
ហើមបំពង់កជាគ្រោះថ្នាក់ធ្ងន់
ពេល មានAllergie នឹងអ្វីមួយ កន្ទាលត្រអាកនឹងស្តែងឡើងភ្លាមមួយរំពេច ៖ ស្បែកឡើងប៉ោង ហើម និងរមាស់។ ការហើមប៉ោងនេះអាចនឹងមានគ្រោះថ្នាក់ ដល់ជីវិត ប្រសិនបើវាកើតនៅត្រង់ចំណុចបំពង់ក ចន្លោះរវាងបំពង់ខ្យល់និងបំពង់អាហារ ព្រោះវានឹងទៅរំខានក៦ដកដង្ហើម។ ម្យ៉ាងវិញទៀតវានឹងបណ្តាលឲ្យសាច់ដុំកន្ត្រាក់ ដោយមិនដឹងខ្លួន ចេញទឹកមាត់ច្រាវៗ ធ្វើឲ្យជនរងគ្រោះស្លាក់ឈ្លក់ លេបមិនទាន់ឬលេបចូលខុសផ្លូវទៅចូលតាមបំពង់ផ្លូវដង្ហើម។ ក្នុងករណីដ៏បន្ទាន់ និងគ្រោះថ្នាក់នេះ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរសង្គ្រោះបន្ទាន់ឲ្យបានឆាប់រហ័យជា ទីបំផុតទើបប្រសើរ។
ករណីដែលមិនត្រូវធ្វេសប្រហែស
ជំងឺ ហឺតភាគច្រើនជាជំងឺAllergie ។ នៅប្រទេសបារាំង ជំងឺហឺតរបស់កុមារប្រមាណជិត ៩៩% ជាហឺតAllergie ។ ដូច្នេះបើកុមារនោះ ដកដង្ហើមស្រូបយកសារធាតុAllergèneចូលក្នុងសរីរាង្គកាយកាលណា ទងសួតរបស់កុមារនឹងកន្ត្រាក់ភ្លាម ដែលជាហេតុធ្វើឲ្យកុមារមិនអាចដកដង្ហើមបាន។ សូមប្រុងប្រយ័ត្ន ត្បិតករណីប្រតិកម្មបែបនេះមិនមែនជាប្រតិកម្មសាមញ្ញធម្មតាឡើង រហូតមកទល់បច្ចុប្បន្នAllergie ក៏ជាមូលហេតុសំខាន់មួយនៃការស្លាប់របស់កុមារដែរ៕
(ប្រភព៖វិទ្យុបារាំងអន្តរជាតិ)