Wednesday, January 23, 2013

កន្លែង​កខ្វក់​បំផុត​លើ​សរីរាង្គ​កាយមនុស្ស​

ទស្សនា​វ​ដ្តី "Prevention" របស់​អាមេរិក​បានចង្អុលបង្ហាញ​ផ្នែក​កខ្វក់​បំផុត​៤​លើ​សរីរាង្គ​មនុស្ស ។ ប្រសិនបើ​មិន​យកចិត្តទុកដាក់​អនាម័យ​ដាច់ខាត​នឹង​ងាយ​កើត​ជំងឺ ។​


-​ស្បែកក្បាល​
១​មី​លី​ម៉ែត្រការ៉េ ស្បែកក្បាល​មាន​ប្រមាណ​១​លាន​អតិសុខុមប្រាណ ក្នុងនោះ​ច្រើន​បំផុត​គឺ​នៅ​គល់​សក់ ។ វា​ចូលចិត្ត​រស់នៅក្នុង​ស្រទាប់​កោសិកា​ខាងក្រៅ​របស់​ស្បែកក្បាល សន្សឹមៗ​រួមបញ្ចូល​មកវិញ កកើត​ជាម​ហា​គ្រួសារ​ដ៏​ធំ​សម្បើម​១​រួមគ្នា​ស្រូប​ក្រពេញ​រំអិល​លើ​ ស្បែកក្បាល ។ ចុងក្រោយ​ក្បាល​អ្នកនឹង​កាន់តែ​ជ្រុះ​សក់​ច្រើនជាង ។ ចង់​ដោះស្រាយ​វា ក្រៅពី​ការ​កក់សក់​រាល់​ព្រឹក គឺ​ប្រើ​ក្រាស​សិតសក់ អាច​រំញោច​ស្បែកក្បាល​ជួយ​ស្បែកក្បាល​ស្រឡះ​ត្រជាក់​ជាង ។​

-​មាត់
​មាត់​ជា​កន្លែង​បញ្ចូល​អាហារ​ទៅក្នុង​ សរីរាង្គ តែ​អ្នកមាន​ដឹង​ទេ​ថា ១​មី​លី​ម៉ែត្រការ៉េ​ក្នុង​មាត់​សុទ្ធ​តែមាន​ជាង​១០០​លាន​អតិសុខុមប្រាណ ក្នុង​មាន​ទាំង​បាក់តេរី​ល្អ និង​អតិសុខុមប្រាណ​អាក្រក់ ។ នេះ​ជា​ជនល្មើស​បង្ក​ឲ្យ​ស្អុយ​មាត់ ។ វា​រស់នៅក្នុង​ប្រឡោះ​ធ្មេញ និង​លើ​ផ្ទៃ​អណ្តាត ។ ពេល​បំបែក​អាហារ និង​គេង​នឹង​បង្កើតជា​សារជាតិ Sulfur បង្ក​ក្លិន​ពិបាក​ទ្រាំ ។ អាស្រ័យហេតុនេះ​ចូរ​អនាម័យ​ធ្មេញ​ស្អាតបាត ដុសធ្មេញ​រៀងរាល់​យប់ មុនពេល​ដុស​ត្រូវយក​ឈើចាក់ធ្មេញ​សំអាត​ជាមុន​បន្ទាប់មក​ទើប​ដុសធ្មេញ និង​ចាំ​ត្រូវ​ដុស​ទាំង​ផ្ទៃ​អណ្តាត ព្រោះ​បាក់តេរី​បន្សល់​លើ​គល់​អណ្តាត ក៏​ធ្វើ​ឲ្យ​មាត់​អ្នក "​ជះក្លិន​" ។​

-​ក្លៀក
​នៅ​ទីសាធារណៈ​ដូចជា​រថយន្តក្រុង ឬ​រថភ្លើង​អគ្គិសនី តិច​បំផុត​ម្តង​អ្ន​ក៏​ធុំក្លិន​ពិបាក​ទ្រាំ វា​ចេញ​មកពី​ក្លៀក ក្លិន​ពិបាក​ទ្រាំ​នេះ បាន​បង្ក​ភាពកខ្វក់​បរិស្ថាន​ជុំវិញ ។ ១​មី​លី​ម៉ែត្រការ៉េ​ក្រោម​ក្លៀក​ប្លុក​ប្រមាណ​១-១០ ពាន់​លាន​បាក់តេរី ។ ញើស​ពុំ​មែនមាន​ក្លិន​ដោយ​ខ្លួនឯង​ឡើយ តែ​បង្កឡើង​ដោយ​ពពួក "​ភ្ញៀវ​មិន​អញ្ជើញ​" នៅក្រោម​ក្លៀក​នេះ ។ ដើម្បី​កុំ​ឲ្យ​ខ្មាស់អៀន​ពេល​មាន​ក្លិន​ខ្លួន​ចូរ​អនាម័យ​ឲ្យ​បាន​ស្អាត​ ជាប្រចាំ និង​ជ្រើសរើស​សម្លៀកបំពាក់​ឲ្យ​បានល្អ ។​

-​ផ្លូវ​ពោះវៀន​
​មាន​ជាង​៤០០​ប្រភេទ​ផ្សិត​ផ្សេងៗ​គ្នា ស្នាក់អាស្រ័យ​ក្នុង​ផ្លូវ​ពោះវៀន ។ ក្នុងនោះ​បាក់តេរី Escherichia coli ក្នុង​ផ្លូវ​ពោះវៀន​ជា​ភ្ញៀវ​ល្អ​មួយ​ក្នុង​សរីរាង្គ វា​ជួយ​សរីរាង្គ​រំលាយ​អាហារ​ល្អ ហើយក៏​ជា​ផ្នែក​បង្ការ​ការពារ​ផ្លូវ​ពោះវៀន ។ ប៉ុន្តែ​ក្រៅពី​បាក់តេរី​នេះ​ចេញ​នៅមាន​ពពួក​បាក់តេរី​បង្ក​ជំងឺ ប្រសិន​វា​ជាប់​នៅក្នុង​អាហារ​អាច​បង្ក​ការចង់​ក្អួត ក្អួត​រាករូស ។​
​ ចង់​ការពារ​ផ្លូវ​ពោះវៀន ចូរ​ទទួលទាន​ទឹកដោះគោ​ជូរ​១-២​កែវ​ក្នុង​១​ថ្ងៃ បាក់តេរី​ផ្សិត​ក្នុង​ទឹកដោះគោ​ជូរ​អាច​រារាំង​បាក់តេរី​គ្រោះថ្នាក់​ក្នុង​ ផ្លូវ​ពោះវៀន ។ ក្រៅពីនេះ​អ្នក​ក៏​គួរ​ហាត់ពត់​រាងកាយ​ដើម្បី ប្រឆាំង​ភាពចំណាស់​ផ្លូវ​ពោះវៀន ៕


(ប្រភព៖ខ្មែរហ្សូម)