• ខ្ពុលមាត់បន្ទាប់ពីញុំាអាហារ : វាជាវិធីដ៏សាមញ្ញមួយក្នុងការការពារធ្មេញពុក ។ បន្ទាប់ពីអ្នកញុំាអាហាររួចរាល់ហើយ អ្នកគួរតែខ្ពុលមាត់ដើម្បីលាងសម្អាតកំទេចកម្ទីចំណីអាហារដែលមាននៅក្នុង មាត់ ។
• ដុសធ្មេញជារៀងរាល់ថ្ងៃឱ្យបានយ៉ាងហោចណាស់មួយថ្ងៃ ២ដង ដើម្បីសម្អាតកម្ទេចកម្ទីដែលមាននៅក្នុងធ្មេញ ។ មុនពេលដុសសម្អាតធ្មេញ អ្នកគួរតែយកអំបោះមកឆ្កឹះនៅចន្លោះធ្មេញសិន ដើម្បីជួយដល់ពេលសម្អាតឱ្យបានស្អាត ។
• ប្រសិនបើអ្នកមិនចង់ឱ្យធ្មេញរបស់អ្នកពុក អ្នកគួរតែជ្រើសរើសនូវប្រភេទអាហារដែលសម្បូរដោយជាតិកាល់ស្យូមយកមកញុំា ។ ប្រសិនបើអាចនោះ អ្នកគួរតែបរិភោគទឹកដោះគោឱ្យបានមួយថ្ងៃមួយកែវជារៀងរាល់ថ្ងៃ ។
• អ្នកអាចទៅពេទ្យធ្មេញដើម្បីពិនិត្យមើលធ្មេញរបស់អ្នក ។ ការទៅពិនិត្យមើលធ្មេញឱ្យបានទៀងទាត់ អាចជួយឱ្យអ្នកបានដឹងពីសភាពធ្មេញរបស់អ្នកតើមានបញ្ហា ឬអត់ ។
(ប្រភព៖ ខ្មែរហ្សូម)