ចំនួនដល់សុខភាពរបស់អ្នក ។ ផលប៉ះពាល់នេះអាច
បង្ករយៈពេលខ្លី ឬវែងអាស្រ័យលើសារធាតុដែលមាន
នៅក្នុងភេសជ្ជៈនោះ ។ តើអ្នកដឹងទេថាប្រភេទភេសជ្ជៈ
នោះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់អ្នក ?
ថ្ងៃនេះ យើងខ្ញុំនឹងលើកយកហេតុផលមួយចំនួន
នៃការប៉ះពាល់នៃប្រភេទភេសជ្ជៈដែលមានជាតិហ្គាស ។
១. ធ្វើឱ្យអ្នកឡើងទម្ងន់ : សូដាសម្បូរដោយសារធាតុដែលមានជាតិស្ករដែលផ្តល់ផលប៉ះពាល់ដល់រាងកាយរបស់អ្នក ។ សម្រាប់អ្នកដែលចង់បញ្ចុះទម្ងន់ អ្នកមិនគួរបរិភោគភេសជ្ជៈដែលមានជាតិហ្គាសនោះទេ ។
២. សម្បូរកាល់ឡូរីខ្ពស់ : ភេសជ្ជៈកំប៉ុងមួយចំនួនសម្បូរដោយកាល់ឡូរីដែលគ្មានប្រយោជន៍ ដែលគ្មានផ្តល់សារធាតុបំប៉នដល់រាងកាយរបស់អ្នក ។ ប្រសិនបើអាច អ្នកមិនគួរញុំាភេសជ្ជៈកំប៉ុងនោះញឹកញាប់ពេកទេ ។
៣. ធ្វើឱ្យពុកធ្មេញ : ដោយសារតែសូដាសម្បូរទៅដោយជាតិស្ករ និងជាតិហ្គាសហេតុដូច្នេះហើយសម្រាប់អ្នកដែលចូលចិត្តពិសារភេសជ្ជៈនេះ អាចបង្កឱ្យមានបញ្ហាធ្មេញពុក ។
៤. សម្បូរដោយសូដ្យូម : សូដ្យូមដែលមាននៅក្នុងប្រភេទសូដាផ្តល់ផលប៉ះពាល់ដល់សុខភាពបេះដូងដែលជាហេតុ បង្កឱ្យមានជម្ងឺស្ទះសរសៃឈាម និងសម្ពាធឈាមឡើងខ្ពស់ ។
៥. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ : ការពិសារភេសជ្ជៈសូដាញឹកញាប់ពេក អាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំ
លាយអាហារ ។ អាស៊ីដផូស័្វររិចដែលមាននៅក្នុងសូដា អាចប៉ះពាល់ដល់ក្រពះរបស់អ្នក ។
ប្រភព៖Stopdrinkingsoda
(ខ្មែរហ្សូម)