Wednesday, December 19, 2012

ទទួលទាន​ដំណេក​7​ម៉ោង​ក្នុង​មួយថ្ងៃ មាន​ផល​ល្អ​ដល់​សុខភាព​

បណ្តា​ក្រុម​អ្នកជំនាញ​បាន​និយាយថា មនុស្ស​ដែល​ទទួលទានដំណេក​តិចជាង​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ បូក​ទាំង​ការ​ដេក​មួយស្រលេត​ផង​នោះ នឹង​ប្រឈម​ចំពោះ​ការ​កើត​ជម្ងឺ​បេះដូង​។ បណ្តា​អ្នកជំនាញ​បានអោយដឹង​ទៀត​ថា ចំណែក​អ្នក​ដែល​ដេក​តិចជាង​៥​ម៉ោង​ក្នុង​មួយ​ថ្ងៃ​មាន​ការ​ប្រឈម​នឹង ជម្ងឺ​បេះដូង ជម្ងឺស្ត្រូក​ទ្វេរ​ដង​។
បណ្តា​មនុស្ស​ដែល​ប្រឈម​នឹង​ជម្ងឺ​ខាងលើ​នេះ​ភាគច្រើន​ជា​មនុស្ស​ពេញវ័យ អាយុ​៦០​ឆ្នាំ​ចុះ​ដែល​ទទួលទានដំណេក​បាន​៥​ម៉ោង​ឬ​ក៍​តិចជាង​ក្នុង​មួយ យប់​។ ការសិក្សា​ក៍​បាន​បង្ហាញ​អោយដឹង​ទៀត​ថា​ការ​ដេក​មួយស្រលេត​ធ្វើអោយ​យើង ប្រឈម​នឹង​ការ​កើត​ជម្ងឺ​បំពង់​.​ក​ផងដែរ ខណៈ​ដែល​ទាំង​ការ​ដេក​មួយស្រលេត​និង​ទាំង​ការ​ដេក​រយៈពេល​យូរ​(​ជាង​៧​ម៉ោង​ ) សុទ្ធតែ​ជា​ដើម​ហេតុនាំអោយ​កើត​ជម្ងឺ​គាំងបេះដូង និង​ជម្ងឺស្ត្រូក ។
នៅក្នុង​លទ្ធផល​នៃ​ការសិក្សា​នេះ បណ្តា​អ្នកស្រាវជ្រាវ​មិន​អាច​ធ្វើ​ការសម្រេចចិត្ត​ថា​តើ​វា​មាន​ទំនាក់ទំនង គ្រោះថ្នាក់​ដូច​ម្តេច​រវាង​ការ​ដេក​រយៈពេល​យូរ និង​ជម្ងឺ​បេះដូង​នោះ​ទេ​។​តែ​ពួកគេ​គ្រាន់តែ​បាន​ចង្អុលបង្ហាញ​ថា រយៈពេល​ដេក ប៉ះពាល់​ដល់​ដំណើរការ​រំលាយ​អាហារ​និង​ក្រពេញ​អង់​ដូ​គ្រីន មិនតែប៉ុណ្ណោះ​ថា​ការបន្ថយ​ចំនួន​ម៉ោង​ដេក​អាច​នាំអោយ​មាន​ការ​ចុះថយ អាំង​ស៊ុយ​លីន ហើយ​បង្កើន​សំពាធ​ឈាម ដែល​អ្វី​ទាំងអស់​នេះ​ជា​ដើមហេតុ​នៃ​ការធ្វើអោយ​ខូច​សរសៃឈាម​បេះដូង ៕