យើងម្នាក់ៗ ផ្ទុកទៅដោយ បាក់តេរីប្រហែលច្រើនជាង10 000 ប្រភេទខុសៗគ្នា ដែលស្ថិតនៅក្នុងរាងកាយយើង សព្វថ្ងៃនេះ ដែលគិតជាទំងន់សរុបប្រហែល 2 គីឡូក្រាម។
ជាការពិតណាស់ផ្អែកទៅលើ គំរោង The Human Microbiome Project (HMP) Consortium យើងម្នាក់ៗ ផ្ទុកនូវ អតិសុខុមប្រាណ(មេរោគ) នូវចំនួនដ៏លើសលប់ ដែលមានចំនួន 10 ដងច្រើនជាង កោសិការបស់យើង។
ក្រុមការងារគំរោង បានប្រមូលគំរូ ចេញពី 18 ផ្នែកនៃរាងកាយ ដែលមានដូចជា
ផ្លូវដង្ហើម, ស្បែក, ដង្កូវស៊ីធ្មេញក្នុងមាត់, បំពង់រំលាយអាហារ និង
ប្រដាប់ភេទស្ត្រី ចេញពីមនុស្សជំទង់ មានសុខភាពល្អចំនួន 242 នាក់។
គេបានរកឃើញថា អតិសុខុមប្រាណ(មេរោគ) អាចខុសគ្នាច្រើន មិនមែនត្រឹមតែ
ចេញពីផ្នែកខុសៗគ្នានៃរាងកាយ របស់មនុស្សម្នាក់ទេ ប៉ុន្តែ ខុសគ្នា រវាងមនុស្ស
ម្នាក់ទៅ មនុស្សម្នាក់ទៀតផងដែរ។
ផ្នែកខ្លះនៃរាងកាយ មានលក្ខណ:សណ្ឋានដូចគ្នា រវាង មនុស្សម្នាក់ៗទៅនិងអ្នកដទៃទៀត។ នៅពេលដែលមនុស្សម្នាក់ នៅក្នុងមាត់អាចមានផ្ទុកទៅដោយ បាក់តេរី ចំរុះគ្នាជាច្រើន, នោះអ្នកដែលរស់នៅក្នុងសហគមន៍ ជាមួយគ្នាក៏មាន ប្រហាក់ប្រហែល គ្នាដែរ។
ផ្ទុយទៅវិញ បាក់តេរីដែលរកឃើញនៅលើស្បែក បង្ហាញ ពីភាពខុសគ្នាខ្លាំងរវាងមនុស្ស ប៉ុន្តែ មានតែជំពូកមធ្យមទេ ដែលស្ថិតក្នុង បុគ្គលម្នាក់។ ពួកក្រុមដែលមាន សាវតាជា ជនជាតិភាគតិច បង្ហាញចេញនូវទំនាក់ទំនងខ្លាំងជាងគេ ទៅលើភាពចំរុះគ្នា។
ប៉ុន្តែនៅខណ: ដែលមានចំនួន អតិសុខុមប្រាណ ខុសៗគ្នា នៅក្នុង មនុស្សខុសៗគ្នា ពួកអតិសុខុមប្រាណនោះ ធ្វើការងារដូចៗគ្នា ដូចជា បំផ្លាញប្រភពថាមពល។
"ការមានបណ្តុំ បានមកពីប្រភពមិនស្គាលពីមុន ប៉ុន្តែ សមាជិកសកម្មនៃ
ចំនួនមេក្រុបសរុប នឹងជួយយើង អោយយល់ អំពីអ្វីដែល ដែល សរីរ: ទាំងនេះ
អាចនឹងធ្វើ" នេះជាអ្វីដែល Ashlee Earl ដែលជាអ្នកវិទ្យាសាស្ត្រ នៅ Broad
Institute បានលើកឡើង។
" តើពួកនេះជាមិត្ត? ឬជាសត្រូវ? តើពួកនេះអាចប្រឆាំងនិង antibiotics ទេ?
តើពួកនេះ ផលិត ជាជាតិពុល ឬ មូលេគុល ដែលអាចមាន សារ:ប្រយោជន៍ដល់យើងទេ? "ក្នុងកំឡុងពេលដែល ប្រធានបទនៃ ការសិក្សាមានលទ្ធផលល្អ ពួកគេនៅតែបន្តររក ប្រភេទបាក់តេរីដែល អាចបង្ករជាជំងឺ, មានរួមជាមួយ និង សន្តិភាពជាមួយនិង ម្ចាស់ខ្លួន។ ដូចរំពឹងទុក ជាឧទាហរណ៍ Staphylococcus aureus មានទំនាក់ទំនងប្រទាញ ទៅ ការឆ្លងនៃការស៊ាំុនៃថ្នាំ ដែលហៅថា MRSA វាត្រូវបានគេរកឃើញ នៅក្នុង ច្រមុះរបស់ មនុស្ស 30 ភាគរយ។
"ទោះជាគ្រប់គ្នាយល់ថា អតិសុខុមប្រាណ របស់យើង ចូលរួមចំណែក ជាមួយនិង ជីវសាស្ត្ររបស់យើងក៏ដោយ នេះគឺជាលើកទីមួយហើយ ដែលយើងប៉ុនប៉ងធ្វើ ការស្ទង់មតិដ៏ទូលំទូលាយ អំពីអ្វីដែលមាន" នេះជាអ្វីដែល Bruce Birren ជានាយកនៃ Broad's Genomic Sequencing Center for Infectious Diseases បានលើកឡើង។
"យើងមិនដឹងថាតើ អតិសុខុមប្រាណ មួយណាកំពុងមាននោះទេ ឬ ក៏ វាមានចំនួនប៉ុន្មាន ហើយ តើចំនួនអតិសុខុមប្រាណ ខុសគ្នាពី មនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបែបណា។ ការសិក្សាទាំងនោះ មិនត្រឹមតែអាចឆ្លើយ ទៅនិងសំនួរទាំងនោះទេ ថែមទាំងអនុញ្ញាតអោយយើងអាចសួរសំនួរជ្រៅជាងនេះ ដូចជាតើ អតិសុខុមប្រាណ ទាំងនោះ ធ្វើអ្វីខ្លះ ហើយ មានប៉ុន្មាននៃពួកវា ដែលតំណាងអោយ សរីរ: ថ្មី និង ជីវសាស្ត្រថ្មី។ ទាំងនេះជាអ្វី ដែលយើងត្រូវដឹង ដើម្បីយល់បានពី ភាពទំនាក់ទំនង នៃ អតិសុខុមប្រាណ និង មនុស្ស ដែលជាកិច្ចការដ៏មានសារ:ប្រយោជន៍"
(ប្រែសម្រួលពី ឯកសារបរទេស )