Deep vein គឺ ជាសរសៃឈាមខ្មៅ ដែលស្ថិតនៅក្នុងតំបន់ជ្រៅនៃជើង ។ Thrombosis គឺ ជាកំណកឈាម ឬ ដុំឈាមកក ។
Deep vein - សរសៃឈាមខ្មៅ ដែលស្ថិតនៅក្នុងតំបន់ជ្រៅនៃជើង (ព៌ណខៀវចាស់) |
Platelets ជាកោសិកាឈាមដ៏តូចបំផុត មានទ្រង់ទ្រាយដូចចានតូចមួយ ខណៈដែលមិនមានសកម្ម ភាពណាមួយ ។ Platelets មានសភាពស្អិតប្រៀបបានទៅនឹងកាវ មានសមត្ថភាពជាមូលដ្ឋាន ក្នុងការធ្វើអោយឈាមរបស់យើងកក (coagulate) ផងដែរ។
ប្រសិនបើសរសៃឈាមណាមួយ ត្រូវបានកាត់ដាច់នោះ Platelets ប្រមូលផ្តុំនៅមុខរបួសនេះ ។រួមជាមួយមនឹងភ្នាក់ងារធ្វើឱ្យឈាមកក (clotting agents) Platelets បានផលិតបណ្តាញ ឬ សំណាញ់ដែលខ្ទប់ខ្លួន និង បង្កើតជាឆ្នុកបិទមុខរបួសនោះ ។
សមត្ថភាពរបស់ឈាម ក្នុងប្រែប្រួលពីរាវទៅជាកំណកនោះ គឺ មានសារៈសំខាន់ បំផុតសម្រាប់ការ រស់រានមានជីវិត ទន្ទឹមនឹងនេះ វាក៏អាចនាំទៅរកការបង្កើតដុំឈាមកក (thrombus) ផងដែរ ។
តើ Deep Vein Thrombosis (DVT) ជាអ្វី ?
DVT គឺ ជាកំណកឈាមមួយ ដែលស្ថឹតនៅក្នុងសរសៃឈាមខ្មៅមួយនៃដងខ្លួន របស់យើង ជាទូទៅ គឺ នៅក្នុងសរសៃឈាមខ្មៅមួយនៃជើងរបស់យើង ។
ប្រសិនបើមិនបានព្យាបាល ហានិភ័យដ៏ធ្ងន់ធ្ងរមួយអាចនឹងកើតមានឡើង នៅពេលដែលកំណក ឈាមនោះ បានជម្លៀសខ្លួនតាមរយះចលនាឈាមហូរ ពីកន្លែងដើមឆ្ពោះទៅកាន់សួតរបស់យើង ហើយវាអាចបង្កការរាំងស្ទះដល់លំហូរនៃឈាមរបស់ យើង ។
លក្ខណៈនេះ ត្រូវបានគេហៅថា កំណកឈាមក្នុងសួត (Pulmonary embolism) ដែល ជាលក្ខខណ្ឌ វេជ្ចសាស្រ្តមួយគំរាមកំហែងដល់អាយុជីវិត ។
ចំណាំៈ សរសៃឈាមខ្មៅមានតួនាទីពាំនាំឈាមពីសរីរាង្គកាយរបស់យើងត្រឡប់ទៅបេះដូងវិញ ។
កត្តាហានិភ័យនៃ DVT
អ្វីៗ ដែលបង្អាក់ ឬ បង្ករការរាំងស្ទះដល់លំហូរនៃឈាមនៅក្នុងប្រភេទសរសៃឈាមខ្មៅនេះ (Deep veins) អាចបណ្តាលឱ្យមានការកកើតនូវកំណកឈាម នៅក្នុងសរសៃឈាម ។
កត្តាមួយចំនួននៃហានិភ័យដែលអាចអាចបណ្តាលឱ្យមាន thrombus រួមមាន:
- ជម្ងឺសរសៃឈាមបេះដូង (Coronary heart disease)
- ការលើសទម្ងន់ ឬ ធាត់ (Being overweight or obese)
- ការជក់បារីបារី (Smoking)
- ការមានផ្ទៃពោះ (Pregnancy)
- ការប្រើប្រាស់ថ្នាំពន្យាកំណើតដែលមានកម្រឹតជាតិថ្នាំខ្ពស់ (high-dose oral contraceptive)
- ឈាមងាយស្អឹត (Susceptible to stickier blood) និង ប្រវត្តិគ្រួសារ (family history) ដែលធ្លាប់មាន DVT
- ជំងឺឈាមកក (Blood clotting disorders)
- អង្គុយនៅតែមួយកន្លែង មានសម្រាប់រយៈពេលយូរ (sitting still for a for periods of time)
- ទើបឆ្លងកាត់ការវះកាត់ (recent medical surgery) ឬ របួស (injury)
- ប្រភេទមួយចំនួននៃជំងឺមហារីក
- ជម្ងឺស្ទះបេះដូង (Congestive heart failure)
- ធា្លប់បានរងគ្រោះដោយសារឈាមកកពីមុន (Previous thrombosis)
- ការព្យាបាលដោយអរម៉ូន (Hormone therapy)
ជម្ងឺថ្នាក់សេដ្ឋកិច្ច (Economy class syndrome) គឺ សំដៅទៅលើការធ្វើដំណើរតាមយន្តហោះ ជើងហោះហើរអន្តរជាតិ ជាពិសេសអ្នកដំណើរជឹះថ្នាក់សេដ្ឋកិច្ច ត្រូវបានគេសង្ស័យថា មនុស្ស ដែលងាយទទួលរងគ្រោះ បានរងគ្រោះពី DVT ។ ដូច្នេះហើយ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានប្រុងប្រយ័ត្ន និង ការផ្តល់យោបល់ ដល់អ្នកដំណើរ អំពីរបៀបដើម្បីកាត់បន្ថយហានិភ័យនៃ DVT ដូចជា :
- ពាក់សំលៀកបំពាក់រលុង
- ជៀសវាងការទទួលទានបារី និង សុរា
- ទទួលទានវត្ថុរាវ (Fluids) ឱ្យបានច្រើន
- ដើរឡើងចុះ ពេលណាដែលអាចធ្វើទៅបាន
- កុំអង្គុយគងអន្ទាក់ខ្លា ឬ គងជើង
- អនុវត្តការហាត់ពត់ និង សន្ទឹងជើងខណៈអង្គុយចុះ
- ពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកមុនពេលធ្វើដំណើរ
រោគសញ្ញា អាចរួមមាន:
- ការឈឺចាប់ និង ជើងហាក់បីជាឈឺចាប់ ខណៈដែលតំបន់នោះត្រូវបានប៉ះ ឬ ស្ទាប
- ការឈឺចាប់នៅពេលសណ្តូកជើង
- ផ្នែកខាងក្រោមនៃជើងបានហើម - កជើង និង កែងជើង
- ស្បែកឡើងពណ៌ក្រហមហើយក្តៅ
ការធ្វើរោគវិនិច្ឆ័យ (Diagnosis)
- អ៊ុលត្រាសោនសរសៃឈាម (Venous ultrasound) - ជាប្រភេទថតពិសេសមួយ
- Contrast venography - ចាក់ថ្នាំពណ៌ចូលទៅក្នុងជើង ហើយប្រើកាំរស្មី X-ពិសេស ត្រូវបាន ប្រើប្រាស់ក្នុងការថតសរសៃជើង។
ការព្យាបាល
ការព្យាបាលរួមមាន:
- ស្នាក់នៅមន្ទីរពេទ្យដើម្បើព្យាបាល
- បន្តោងសេរ៉ូមលាយថ្នាំរំលាយកំណកឈាម (Intravenous drugs to dissolve the clot)
- ការព្យាបាលដោយប្រើប្រាស់ថា្នំគាំពារមិនអោយឈាមកកបន្ថែមទៀតជាប្រចាំ (anticoa - gulant) ដូចជាថ្នាំ warfarin
- ការធ្វើតេស្តឈាម ដើម្បីត្រួតពិនិត្យភាព "ស្អិត" នៃឈាម
- កាត់បន្ថយកត្តាហានិភ័យ ដូចជា បឈ្ឈប់ការទទួលទានបារី ឬ ការបញ្ជុះខ្លាញ់នៅក្នុងរាង កាយជាដើម ។ ល ។
ចំណាំ : អ្នកដែលប្រើប្រាស់ថា្នំគាំពារមិនអោយឈាមកកបន្ថែមទៀត (anticoagulant) ជាពិសេស ប្រភេទថ្នាំ warfarin នេះ តម្រូូវអោយមានការត្រួួតពិនិត្យឈាមជាប្រចាំ ដែលត្រូវគេហៅថា International Normalized Ratio (INR) ដើម្បីកំណត់ទំនោរធ្វើឱ្យឈាមកក និង ប្រសិទ្ធិភាពនៃថា្នំ ទៅលើប្រព័ន្ធធ្វើឱ្យឈាមកក ។