មន្ទីរពេទ្យភាគច្រើននឹងផ្ដល់ការស្គែនដោយអ៊ុលត្រាសោនដល់ ស្ដ្រីមានផ្ទៃពោះយ៉ាងហោចណាស់ពីរដង។ ការស្គែនលើកដំបូងនៅពេលអ្នកមានផ្ទៃពោះបាន៨-១៤សប្ដាហ៍ហើយជួនកាល គេហៅថាការស្គែនរកថ្ងៃកើត ពីព្រោះវាអាចជួយកំណត់ថ្ងៃដែលទារករបស់អ្នកកើត។ ការស្គែនលើកទីពីរជាធម្មតានៅសប្ដាហ៍ទី១៨និង២០ ៦ថ្ងៃ។ វាត្រូវបានគេហៅថាការស្គែនមិនធម្មតាពីព្រោះវាពិនិត្យរកទំរង់ដែល មិនធម្មតាក្នុងទារក។
អ៊ុលត្រាសោនស្គែនប្រើរលកសំលេងដើម្បីមើលរូនភាពទារកក្នុងស្បូន។ ការស្គែនគឺពិតជាមិនឈឺឡើយ គ្មានផលប៉ះពាល់ដល់ម្ដាយនិងទារកហើយត្រូវបានគេបន្ដក្នុងវគ្គណាមួយ កំឡុងពេលមានផ្ទៃពោះ។ ប្រាប់ឆ្មបឬគ្រូពេទ្យឬអ្នកថែរក្សាអំពីការព្រួយបារម្ភណាមួយដែល អ្នកមាន។
តើអ៊ុលត្រាសោនស្គែនពិនិត្យរកអ្វី?
អ៊ុលត្រាសោនស្គែនត្រូវបានគេប្រើក្នុងវិធីជាច្រើន៖
- ដើម្បីពិនិត្យទំហំទារករបស់អ្នក។ ដើម្បីផ្ដល់ពត៌មានល្អបំផុតអំពីសប្ដាហ៍ដែលអ្នកមានផ្ទៃពោះ។ វាជួយការពារបើសិនជាអ្នកមិនច្បាស់អំពីថ្ងៃដែលបាត់រដូវឬបើសិនជា អ្នកមានវដ្ដរដូវរយៈពេលវែង ឬខ្លីឬមិនទៀងទាត់។ ថ្ងៃសម្រាលកូនរបស់អ្នកប្រហែលជាត្រូវបានគេកែតម្រូវអាស្រ័យលើការ វាស់ដោយអ៊ុលត្រាសោន។
- ដើម្បីពិនិត្យថាតើអ្នកមានគត៌ប៉ុន្មាន
- ដើម្បីពិនិត្យរកភាពមិនធម្មតាមួយចំនួន ជាពិសេសក្នុងក្បាលឬឆ្អឹងខ្នងទារក។
- ដើម្បីបង្ហាញទីតាំងទារកនិងប្លាសង់តា។ ឧទាហរណ៍ នៅពេលប្លាសង់តាធ្លាក់ចុះធ្វើឲ្យសម្រាលកូនហួសថ្ងៃកំណត់ ការថែរក្សាពិសេសអាចត្រូវបានគេត្រូវការ ឬការវះកាត់ដែលត្រូវបានគេណែនាំ។
- ដើម្បីពិនត្យការលូតលាស់និងការធំធាត់របស់ទារក (វាសំខាន់បើសិនជាអ្នកមានកូនភ្លោះ)។
នៅពេលស្គែន
អ្នកប្រហែលជាត្រូវបានគេសុំឲ្យផឹកទឹកដើម្បីស្គែន។ ប្លោកនោមរបស់អ្នកបានរុញស្បូនរបស់អ្នកឡើងលើពោះរបស់អ្នក។ ឧបករណ៍មួយដែលនៅខាងក្រោយនិងខាងមុខដាក់លើស្បែករបស់អ្នក និងមានសំលេងខ្លាំងដែលដាក់តាមពោះរបស់អ្នកចូលទៅក្នុងស្បូន។ សំលេងបានជះមកវិញហើយបង្កើតរូបភាពមួយ ដែលត្រូវបានបង្ហាញតាមកញ្ចក់ទូរទស្សន៍។ វាអាចជាការពេញចិត្ដណាស់ដែលបានឃើញរូបភាពទារករបស់ធ្វើចលនា។
សួររករូបភាពដែលត្រូវបានគេពន្យល់ដល់អ្នកបើសិនជារូបភាពដូចជាមើល ច្រលំ។ ស្វាមីរបស់អ្នកអាចទៅជាមួយអ្នកហើយមើលការស្គែននេះ។ គូស្វាមីភរិយាជាច្រើនមានអារម្មណ៍ថាវាជួយឲ្យទារកពួកគេមានទារក ពិត។
ការស្គែនរកអ្វីដែលខុសពីធម្មតា
វាគឺជាការស្គែនអ៊ុលត្រាសោនពិស្ដារ ជាធម្មតាត្រូវបានគេអនុវត្ដនៅពេលស្ដ្រីពរពោះបាន១៨-២០សប្ដាហ៍ ៦ថ្ងៃ។ ការស្គែនរកបញ្ហារាង្គកាយ (ដែលមិនធម្មតា) ដែលកើតមានចំពោះទារករបស់អ្នក បើទោះជាវាគ្មានបញ្ហាក៏ដោយ។
ការស្គែននេះត្រូវបានគេផ្ដល់ឲ្យស្ដ្រីទាំងអស់ ប៉ុន្ដែមិនមែនស្ដ្រីទាំងអស់ជ្រើសរើសការស្គែននេះទេ។ ជម្រើសរបស់អ្នកត្រូវបានគេគោរពតាម បើសិនជាអ្នកសំរេចចិត្ដមិនស្គែននោះ ហើយអ្នកនឹងត្រូវបានគេផ្ដល់ឱកាសដើម្បីពិភាក្សាជាមួយក្រុម មន្ទីរសម្ភពរបស់អ្នកមុនពេលអ្នកធ្វើការសំរេចចិត្ដ។
ការស្គែនរកការលូតលាស់រាង្គកាយមិនធម្មតាអាចត្រូវបានគេអនុវត្ដនៅថ្ងៃណាត់ជួប។
(ប្រភព៖Mylekha Health)