Sunday, April 2, 2017

ជម្ងឺផ្លូវដង្ហីមជ្ឈឹមបូព៌ា MERS-CoV

ជម្ងឺផ្លូវដង្ហីមជ្ឈឹមបូព៌ាជាអ្វី?

ពាក្យវេជ្ជសាស្ត្រជាភាសាអង់គ្លេស គឺ Middle East Respiratory Sydrome - Coronavirus ដែលសរសេកាត់ ថា "​MERS-CoV "។


MERS-CoV គឺ ជាជម្ងឺដែលបង្កឡើងដោយមេរោគថ្មីមួយ ហើយវាអាចបង្កឱ្យមានជម្ងឺផ្លូវដង្ហើម ដ៏ធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស ។ ករណីភាគច្រើន ជម្ងឺនេះបានកើតឡើងចំពោះមនុស្សដែលមានបញ្ហា សុខភាពផ្លូវដង្ហើម ងាយស្រួយនឹងទទួលការឆ្លងមេរោគផ្លូវដង្ហើមនេះ ។

រាល់ករណីដែលកើតមានឡើង (មនុស្សដែលមានជម្ងឺនេះ) គឺប្រជាជនដែលរស់នៅ ឬ បានរស់នៅ ក្នុង ឬ អ្នកធ្វើដំណើរ ទៅមជ្ឈឹមបូព៌ា ឬ មានទំនាក់ទំនងជាមួយមនុស្សដែលមានមេរោគនេះ ខណៈដែកគេទាំងពួងស្នាក់នៅមជ្ឈឹមបូព៌ា ។ 

MERS-CoV បានកើតឡើងនៅក្នុងចំណោមប្រជាជន ដែលបានធ្វើដំណើរ ឬ រស់នៅក្នុងប្រទេស ហ្ស៊កដានី (Jordan) ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត (Kingdom of Saudi Arabia) Qatar and the United Arab Emirates 

ករណីនាំចូលនិង / ឬ ករណីដែលកំពុងស្នាក់នៅក្នុងមន្ទីរពេទ្្យ គឺ ក្រុមគ្រួសារ និង ប្រជាជនដែល មាន ទំនាក់ទំនងជាមួយមនុស្ស ដែលមានមេរោគនេះ  បានរកឃើញនៅក្នុងបណ្តាញ ប្រទេសមួយ ចំនួន រួមមាន ប្រទេសអ៊ីតាលី (Italy) ចក្រភពអង់គ្លេស (United Kingdom) បារាំង (France) អាល្លឺម៉ង់ (Germany)  និង ប្រទេសទុយណេស៊ី (Tunisia) ។

តើវាមានរោគសញ្ញាអ្វីខ្លះ?

ស្ទើរតែរាល់ករណីទាំងអស់ ដែលបានរកឃើញ បានបង្ហាញថា រោគផ្លូវដង្ហើមបានចាប់ផ្តើមយ៉ាង ឆាប់រហ័ស ហើយមានសភាពធ្ងន់ធ្ងរ ជាពិសេសជម្ងឺរលាកសួត។ 

រោគសញ្ញា រួមមាន គ្រុនក្តៅ (fever) ក្អក (Coughing) ថប់ដង្ហើម (Shortness of breath - SOB) និង ពិបាកដកដង្ហើម (Breathing difficulty) ។

ករណីមួយចំនួនតូចករណី មានរោគសញ្ញាគ្រុនផ្តាសាយប្រភេទស្រាល (mild flu-like symptoms) ឬ គ្មានរោគសញ្ញាណាមួយនោះឡើយ (asymptomatic)  ប៉ុន្តែករណី គឺ កើតមានចំពោះតែបុគ្គល ដែល បានទំនាក់ទំនងជាមួយប្រជាជន ដែលមានជម្ងឺធ្ងន់ធ្ងរទាំងនោះ ។ 

មានរោគសញ្ញាផ្សេងៗទៀត ដែលបានរាយការណ៍អោយដឹងនោះ រួមមាន ការឈឺចាប់ក្នុងសាច់ដុំ (Muscle pain )រាគរូស (Diarrhea) ក្អួត (vomiting) ចង្អោរ (Nausea) ។

តើជម្ងឺនេះឆ្លងរីករាលដាលដោយរបៀបណា? 

អ្នកវិទ្យាសាស្រ្ត និង វេជ្ជបណ្ឌិត មិនដឹងនៅទីកន្លែង/ទីតាំង ដែលអ្នកជម្ងឺបានទទួលរងគ្រោះពី ជម្ងឺ នេះ (លើកលែងតែកន្លែង ដែលត្រូវបានបង្ហាញឱ្យដឹងថា មានការរីករាលដាលមួយ ដែលស្ថឹតក្នុង ស្ថានភាពកម្រិតនៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅក្នុងក្រុមគ្រួសារតែមួយ អ្នករួមការ ងារ និង នៅក្នុងបរិស្ថានមន្ទីរពេទ្យ) ។

មេរោគនេះ ទំនងជាមានដើមកំណើត ពីសត្វជ្រឹង ប៉ុន្តែនេះ  មិនមែនមានន័យថា វាបានរីករាលដាល ដោយផ្ទាល់ពីសត្វជ្រឹងមកមនុស្សយើងនោះឡើយ ។

តើនរណាប្រឈមមុខនឹងហានិភ័យនេះ?

ប្រជាជនដែលកំពុងរស់នៅក្នុង ឬ អ្នកធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ាទាំងឡើយ ដែលកំពុង រង ផលប៉ះពាល់ ឬ អ្នកដែលមានទំនាក់ទំនងជាមួយករណីផ្សេងទៀត ប្រហែលជាអាចមានហានិភ័យ ក្នុងការឆ្លងជម្ងឺនេះ។ ប្រជាជន ដែលមានជម្ងឺផ្សេងៗទៀត ដែលធ្វើអោយពួកគេ ងាយស្រួលនឹង ទទួលរងគ្រោះពីផ្លូវដង្ហើម ។

តើខ្ញុំត្រូវធ្វើយ៉ាងណា ប្រសិនបើខ្ញុំធ្វើដំណើរនៅក្នុងតំបន់មជ្ឈឹមបូព៌ា ហើយមានអារម្មណ៍ថា មិន ស្រួលខ្លួន? 

ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺ ឬ មានអារម្មណ៍ថាមិនស្រួលខ្លួន ខណៈដែលអ្នកធ្វើដំណើរនៅក្នុងតំបន់ មជ្ឈឹមបូព៌ា អ្នកមិនគួររង់ចាំរហូតដល់ពេល អ្នកបានត្រឡប់មកប្រទេសអូស្ត្រាលី ទើបស្វែងរក ជំនួយពីូវេជ្ជបណ្ឌឹតនោះឡើយ ។ ផ្ទុយទៅវិញ អ្នកគួរតែជួបវេជ្ជបណ្ឌឹត ឬ មន្ទីរសង្គ្រោះបន្ទាន់ក្នុង តំបន់ដែលអ្នកកំពុងស្នាក់នៅ ដើម្បីពិនិត្យ នឹង វិភាគអំពីមូលហេតុ ដែលបណ្តាលអោយអ្នកធា្លក់ ខ្លួនឈឺ ។

តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើខ្ញុំវិលត្រឡប់ពីការធ្វើដំណើរនៅក្នុងមជ្ឈឹមបូព៌ា  ហើយមានអារម្មណ៍ ថា មិនស្រួលខ្លួន? 

ប្រសិនបើអ្នកត្រឡប់មកពីការធ្វើដំណើរនៅមជ្ឈឹមបូព៌ា ហើយមានអារម្មណ៍ថា មិនស្រួលខ្លួន អ្នក គួរតែទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ឬ មប្ទីរសង្គ្រោះបន្ទាន់ ដើម្បីពិនិត្យ នឹង វិភាគអំពីមូលហេតុ ដែល បណ្តាលអោយអ្នកធា្លក់ខ្លួនឈឺ ។ អ្នកគួរតែ លើកឡើងអំពីការធ្វីដំណើររបស់អ្នកនៅមជ្ឈឹមបូព៌ា ឬ ករណីប្រសិនបើអ្នកដឹងថា អ្នកបានទំនាក់ទំនងជាមួយអ្នកដែលដឹងថាមាន MERS-CoV 

តើត្រូវទប់ស្កាត់ជម្ងឺនេះតាមវិធីណា?

បច្ចុប្បន្ននេះ គ្មានថ្នាំបង្ការ/វ៉ាក់សាុំង ដើម្បីការពារជំងឺ MERS-CoV ទេ ។ 

មនុស្សដែលធ្វើដំណើរទៅកាន់តំបន់មានហានិភ័យ គួរតែអនុវត្តវិធានការអនាម័យធម្មតាទាំងឡាយ ដូចជាលាងសំអាតដៃរបស់អ្នកអោយបានញឹកញាប់ និង ប្រើថ្នាំសំអាតដែ sanitiser ប្រសិនបើគ្មាន សាប៊ូ និង ទឹកនោះទេ ។ ជួបវេជ្ជបណ្ឌឹតជាបន្ទាន់ ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺ ហើយពិបាកដកដង្ហើម មានកំដៅខ្លួន ឬ ក្អក។

តើរោគវិនិច្ឆ័យត្រូវបានអនុវត្តន៏ដោយរបៀបណា? 

មេរោគនៃជម្ងឺ MERS នេះ ត្រូវបានធ្វើរោគវិនិច្ឆ័យ ដោយការស្វែងរកនូវសម្ភារៈហ្សែន (Genetic material) ពីគំរូមេរោគផ្លូវដង្ហើម ដូចជា សារធាតុរាវពីសួត ។ ការធ្វើតេស្តសម្រាប់ MERS-CoV ប្រព្រឹត្តទៅក្នុងមន្ទីរពិសោធន៍ផ្នែកសុខភាពសាធារណៈ ។

តើការព្យាបាលត្រូវបានអនុវត្តន៏ដោយរបៀបណា?

បច្ចុប្បន្នមិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់មនុស្ស ដែលធ្លាក់ខ្លួនឈឺដោយសារជម្ងឺ MERS-CoV ប៉ុន្តែការគាំទ្រក្នុងការថែទាំវេជ្ជសាស្រ្តអាចសង្រ្គោះអាយុជីវិតបាន ។


តើការឆ្លើយតបរបស់ផ្នែកសុខភាពសាធារណៈមានអ្វីខ្លះ? 

អង្គការសុខភាពពិភពលោក កំពុងធ្វើការជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ ដើម្បីកាត់ បន្ថយហានិភ័យនៃការរីករាលដាល និង ស្វែងយល់បន្ថែមទៀតអំពីជម្ងឺនេះ ។

គ្មានករណីនៃជម្ងឺនេះ នៅក្នុងប្រទេសអូស្ត្រាលីនាបច្ចុប្បន្នកាល ប៉ុន្តែនីតិវិធីពិសេស ដើម្បីការពារ ការរីករាលដាលនៃ MERS-CoV នឹងត្រូវបានដាក់អនុវត្ត ក្នុងព្រឹត្តិការណ៍នៃករណីសង្ស័យណាមួយ ដែលរួមាន:-

  • សំណូមពរអាយមនុស្សពាក់របាំងវះកាត់ (Surgical mask) ។ 

  • បុគ្គលិកនៃមន្ទីរពិសោធន៍ (laboratory) និង បុគ្គលិកសុខាភិបាល (healthcare workers) ដែលថែទាំអ្នកជម្ងឺ ឬ ប៉ះពាល់សំណាក (specimens)  ត្រូវអនុវត្តតាមគោលការណ៍ណែនាំ សុវត្ថិភាពពិសេស ។ 

  • អាជ្ញាធរសុខភាពសាធារណៈ នឹងតាមដានករណីណាមួយ ដើម្បីធានាថា ជម្ងឺនេះនឹងមិនរីក រាលដាល។ 

  • វេជ្ជបណ្ឌិត និង មន្ទីរពិសោធន៍ នឹងជូនដំណឹងដល់មន្ទីរសុខាភិបាលរដ្ឋ រាល់ករណីសង្ស័យ ណាទាំងឡាយ ។ 

  • ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន ដែលបានទទួលរោគវិនិច្ឆ័យ ឬ សង្ស័យថា មាន MERS-CoV នឹងត្រូវបានតាមដាន និង ផ្ដល់ពត៌មានអំពីហានិភ័យនៃការឆ្លងមេរោគនេះ ហើយ នឹង ត្រូវធ្វើតេស្តរកជម្ងឺនេះ ប្រសិនបើចាំបាច់។