Sunday, April 2, 2017

អត្ថប្រយោជន៍នៃកាហ្វេ និង សុខភាព


យោងតាមការចុះផ្សាយរបស់សារព៌តមានវេជ្ជសាស្រ្តថ្ងៃនេះ (Medical News Today) បានបញ្ជាក់ ថា"បច្ចុប្បន្នកាលនេះ កាហ្វេត្រូវបានគេភ្ជាប់ទៅនឹងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់សុខភាពរបស់ យើង"ដូចជា ជម្ងឺក្រិនថ្លើម ជម្ងឺមហារីកស្បូន ជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ។ ល ។

"កាហ្វេបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃហានិភ័យនៃការស្លាប់ដោយសារជម្ងឺក្រិនថ្លើមថ្លើម "(សារព៌តមានវេជ្ជសាស្រ្តថ្ងៃនេះ ០៣/០៤/២០១៤ - ដកស្រង់ពីរបាយការណ៍លើការសិក្សាមួយនៅក្នុងទិនានុប្បវត្តិជម្ងឺថ្លើម ផ្អែកទៅ លើិការវិភាគទិន្នន័យនៃការស្ទង់មតិសុខភាពមួយ ក្នុងចំណោមប្រជាជនចិនដែលរស់នៅក្នុង ប្រទេសសិង្ហបុរី )។

"ការទទួលទានកាហ្វេកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកថ្លើម "​(សារព៌តមានវេជ្ជសាស្រ្តថ្ងៃនេះ ២៣/១០/២០១៣ - ការសិក្សាមួយដោយអ្នកស្រាវ ជ្រាវនៃប្រទេសអ៊ីតាលី)

"ហានិភ័យនៃជម្ងឺមហារីកស្បូន ថយចុះដោយការហាត់ប្រាណ របបអាហារ និង ការទទួលទាន កាហ្វេ "(សារព៌តមានវេជ្ជសាស្រ្ត ថ្ងៃនេះរបាយការណ៍ ដែលបានចេញ ផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអាមេរិក ផ្នែកជម្ងឺរោគមហារីក)​ ។

លទ្ធផលនៃការសិក្សាថ្មីមួយ ដោយអ្នកស្រាវជ្រាវនៅសាកលវីទ្យាល័យ Harvard ផ្នែកសុខភាព សាធារណៈ (School of Public Health) ទីក្រុង Boston, រដ្ធ MA បានរកឃើញថា "ការបង្កើនការ ទទួលទានកាហ្វេអាចកាត់បន្ថយ ហានិភ័យនៃជម្ងឺ ទឹកនោមផ្អែមប្រភេទទី ២"​ ។

សូមបញ្ជាក់ថាការសិក្សាចុងក្រោយនេះ គឺ ការវិភាគលើទិន្នន័យនៃការសិក្សាធំចំនួន ៣ ក្នុងអំឡុង ឆ្នាំ១៩៨៦ - ២០០៧​។​

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាក្នុងរយៈពេល ៤ ឆ្នាំអ្នកចូលរួមដែលបានបង្កើនការទទួល ទានកាហ្វេលើសពី ១ កែវក្នុងមួយថ្ងៃ (ជាមធ្យម ប្រមាណជា ១.៦៩ កែវក្នុងមួយថ្ងៃ) អាត្រានៃការ ប្រឈមនឹងគ្រោះថ្នាក់ពីជម្ងឺទឹកនោមផ្អែមប្រភេទទី ២ របស់គេ គឺ មានកម្រឹត ១១ អ្នក ដែលមិនបានផ្លាស់ប្តូរការទទួលទានរបស់ពួកគេ។

យោងតាមសម្តីរបស់លោក Frank Hu អ្នកនិពន្ធ និង ជាសាស្រ្តាចារ្យផ្នែកអាហាររូបត្ថម្ភ និង ជម្ងឺរាត ត្បាតនៅ HSPH "កាហ្វេ អាចមានអត្ថប្រយោជន៍ដល់សុខភាព ហើយវាក៏ជាកត្តាមួយក្នុង ចំណោមកត្តាជាច្រើន ដែលមានឥទ្ធិពលលើជម្ងឺទឹកនោមផ្អែម អ្វីដែលសំខាន់បំផុតនោះ គឺ បុគ្គល ម្នាក់ៗ គួរពិនិត្យមើលទម្ងន់របស់ពួកគេ និង រក្សាភាពសកម្មរបស់គេ" ។

Source: Health News Today ("Increased coffee consumption may reduce risk of type 2 Diabetes).