Sunday, April 2, 2017

Gout - ទម្រង់នៃជម្ងឺរលាកសន្លាក់មួយប្រភេទ

តើ Gout ជាអ្វី?

Gout (ពាក្យខ្មែរហៅថា ជម្ងឺប្រគ្រីវ)

តាមវចនានុក្រមសម្តេចសង្ឃរាជ្យ ជួន ណាត ប្រគ្រីវ (ន) ឈ្មោះ​រោគ​សរសៃ​កើត​នៅ​ជើង បណ្ដាល​ឲ្យ​ញាក់​កន្ត្រាក់ ស្ពឹក​ស្រពន់; ហៅ គគ្រីវ ក៏​មាន ។

Gout គឺ ជាទម្រង់មួយនៃការរលាកសន្លាក់ដែលជាញឹកញាប់ បានធ្វើអោយ យើងភ្ញាក់ពីដំណេកនៅក្នុងពាក់កណ្តាលអាធ្រាត ដោយសារការឈឺចាប់ ដែលមិន អាចទ្រាំទ្របាន ហើយនេះបណ្តាលមកពីការវាយប្រហារទៅលើសន្លាក់ ។



Gout បណ្តាលមកពីគ្រីស្តាល់ ដែលមានរូបរាងដូចម្ជុល (Needle-like crystals)កកើតឡើងពី អាស៊ីតអ៊ុយរិច (Uric acid) ដែលបានប្រមូលផ្តុំភ្ជាប់នៅលើជាលិកាភ្ជាប់ (connective tissues) នៃរាងកាយ របស់យើង ជាពិសេសរក្នុងចន្លោះឆ្អឹង ២ ពោល គឺ នៅក្នុងសន្លាក់ ។ គ្រីស្តាល់របស់អាស៊ីតអ៊ុយរិចទាំងនេះ បានធ្វើអោយតំបន់ជុំវិញរលាក ហើយទីបំផុតនាំឱ្យមានជម្ងឺរលាកសន្លាក់ ។
ជម្ងឺរលាកសន្លាក់ការរលាកនេះ បង្ករអោយមានកំដៅ ការឈឺចាប់ ស្បែកឡើងពណ៌ក្រហម ភាពជាប់គាំងនៃសន្លាក់ និង ការហើម ។



រោគសញ្ញា (Symptoms)

រោគសញ្ញាដ៏ធំបំផុតទី១ នៃរោគនេះការឈឺចាប់ខ្លាំង ការហើម ឈឺចាប់ប្រៀបបាននឹងចលនាជីពជ័រ លោតត្តោកៗ (throbbing) និង កំដៅនៅក្នុងសន្លាក់នៃម្រាមជើងរបស់យើង។

រោគសញ្ញាផ្សេងៗ ទៀត រួមមាន៖

  • ការវាយប្រហារស្របគ្នាពីប្រភេទជម្ងឺរលាកសន្លាក់រ៉ាំរ៉ៃ
  • ការវាយប្រហារពីជម្ងឺរលាកសន្លាក់ គឺ កើតឡើងយ៉ាងឆាប់រហ័ស (ឧទាហរណ៍ ក្នុងអំឡុង ពេល ១២ - ២៤ ម៉ោង បង្ករការរលាក ការឈឺចាប់ តំបន់នោះឡើងក្រហម ហើយសន្លាក់ចាប់ ផ្តើមក្តៅ)
  • ការវាយប្រហារជម្ងឺរលាកសន្លាក់ ជាទូទៅ គឺ ទៅលើសន្លាក់តែមួយគត់ ជាពិសេស គឺ ម្រាម ជើងធំ តែវាក៏អាចកើតមាននៅសន្លាក់កជើង ឬ ជង្គង់ផងដែរ
  • ការវាយប្រហារលើកដំបូងនៃ Gout ជាញឹកញាប់ គឺ ប៉ះពាល់ដល់សន្លាក់នៃម្រាមជើងធំ ប្រមាណជា ៧៥%

ស្វែងយល់បន្ថែម Gout