មនុស្សយើងគ្រប់រូបត្រូវការគេងដើម្បីមានកម្លាំងសម្រាប់ធ្វើ ការងារនៅថ្ងៃសែ្អក។ កុមារា កុមារីត្រូវការគេងរយៈពេល ១០ ទៅ ១២ ម៉ោងក្នុងមួយថៃ្ង មនុស្ស ពេញវ័យអាយុពី ២០ ទៅ ៥០សិបឆ្នាំត្រូវការ គេង ៨ម៉ោង ហើយអាយុលើសពី ៥០ ឆ្នាំឡើងទៅត្រូវការគេងពី ៦ ទៅ ៧ ម៉ោងគ្រប់គ្រាន់ហើយ ។
ចំពោះការគេងមិនលក់នោះចែកចេញជា ៣ យ៉ាង៖
- អ្នកគេងមិនលក់ពីម៉ោង៩ ទៅម៉ោង១០ ចាប់ផ្តើមទន់ត្របក ភ្នែកងងុយគេងលុះ ពេលឡើងលើគែ្រគេងលែងលក់លុះដល់ម៉ោង ៣ ទៅម៉ោង ៤ ភ្លឺទើបធ្មេចភ្នែកគេងលក់ បានតែ២ទៅ៣ម៉ោងគឺត្រូវដល់ ពេល ទៅធ្វើការ។
- ឧស្សាហ៍ភ្ញាក់កណ្តាលយប់ ១យប់ភ្ញាក់បីទៅបួនដង ហើយ ទម្រាំ តែគេងលក់ត្រូវប្រើរយៈពេលយូរ ទាំងនេះធ្វីឲ្យហត់ដូចគ្នា។
- ពីព្រលប់គេងលក់ធម្មតា តែដល់ម៉ោង ៣ទៅ៤ភ្លឺក៍ចាប់ភ្ញាក់ រហូតដល់ភ្លឺតែម្តង។
មូលហេតុដែលគេងមិនលក់នោះគឺ៖
- ទាក់ទងនឹងជំងីផ្លូវចិត្ត ដូចជាក្នុងគ្រួសារបន្ទាប់ពីបានដឹងថាកូន ឈឺធ្ងន់ ប្តីមាន គ្រោះថ្នាក់ ឪពុកម្តាយស្លាប់ឬមានបញ្ហានៅកនែ្លងធ្វើការ ឬមានបញ្ហាខ្វះខាតលុយកាក់ ឬមនុស្សខ្លះចេះតែព្រួយចិត្ត ទោះជាពុំ មានរឿងអ្វីធំដុំឡើយ។
- ទាក់ទងខាងផ្លូវកាយ អ្នកមានជំងឺបេះដូង លើសឈាម អ្នក មានជំងឺសួត របេងកើតហឺត ឈឺក្រពះ រលាកក្រពះ ដំបៅក្រពះ អ្នកមានជំងឺទឹកនោមផែ្អម ឈឺសសៃប្រសាទ ឈឺសន្លាក់ ឈឺកញ្ចឹងក ឈឺស្មា ឈឺចងេ្កះ អ្នកត្រូវវះកាត់ទាំងអស់នេះជាមូលហេតុធ្វើ ឲ្យយើង គេងមិនលក់។
មនុស្សដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ នៅក្នុងខ្លួន មនុស្សយើងចាប់ផ្តើមអន់ថយ អ្នកខ្លះមានសុខភាពល្អសោះ តែគេង មិនលក់ពុំដឹងមកពីមូលហេតុអ្វី មកទល់ សព្វថៃ្ងអ្នកវិទ្យាសាស្រ្តក៍ រក មូលហេតុមិនទាន់ឃើញនៅឡើយ ។
ទោះបីជាយ៉ាងណាក៍ដោយ យើងអាចព្យាបាលតាមរបៀបសាមញ្ញ និង វិធីសាំញាំ ផងដែរ។
- ត្រូវធ្វើកាយវិការ និងអនាម័យក្នុងការរស់នៅ ។ត្រូវចាំនិងកត់ត្រាឲ្យដឹងច្បាស់ ថា យើងចូលគេងនៅម៉ោងប៉ុន្មាន ប៉ុន្មាននាទីក្រោយទើបយើងគេងលក់ ម៉ោងប៉ុន្មានទើបយើងភ្ញាក់ ។
- រៀបចំបន្ទប់ឲ្យបានល្អ បន្ទប់គេងកុំលាបពណ៌ភ្លឺពេក កុំឲ្យឮសម្លេងពីក្រៅចូល កុំឲ្យមានពន្លឺចូលក្នុងបន្ទប់ គ្រែ ពូក ខ្នើយត្រូវមានគុណភាពល្អ។
- ក្រោកពេលព្រឹកឲ្យទៀងពេលធ្វើកាយវិការខ្លះៗ ងួតទឹកក្តៅរួចហើយ ស្រស់ ស្រូបបន្តិចមុនពេលទៅធ្វើការ។
- បើឈឺក្បាល ចុកខ្លួនប្រាណ ឈឺដៃជើង ត្រូវលេបថ្នាំជាស្រេចមុនពេលចូលគេង។
- ត្រូវចូលគេងនៅពេលយើងងងុយគេងខ្លាំង ហើយចៀសវាងស្តាប់ភ្លេង មើលទូរទស្សន៍អានសៀវភៅនៅលើគ្រែ ពេលភ្ញាក់ត្រូវក្រោកភ្លាម ។
- កុំញាំកាហ្វេ តែ កាកាវ កូកាកូឡា និងកុំហូបរបស់ជូរដូចជាស្វាយខ្ចី ក្រូចពោធិ៍សាត់ផ្ទុទៅវិញយើងញាំភីសាមានរសជាតិនៅក្នុង នោះធ្វើឲ្យយើងស្ងប់អារម្មណ៍ ធ្វើ ឲ្យគេងលក់ស្រួល ។
សម្រាប់អ្នកដែលមានជំងឺថ្មីថ្មោងជំងឺស្រាល ប្រើម្ជុលវិទ្យាសាស្រ្តមានភាពសក្តិសិទ្ធសម្រាប់ព្យាបាលជំងឺរនេះ ។ អ្នកដែលគេងមិនលក់ដោយជំងឺចិត្តសាស្រ្ត ឬជំងឺដែលគ្មានមូលហេតុពិតប្រាកដនោះ អាចព្យាបាលតាមម្ចុលវិទ្យាសាស្រ្តបានជាទាន់ ចិត្តលើកលែងតែអ្នកមានជំងឹរំារ៉ៃយូរហើយ ដូចជាជំងឺបេះដូងជាដើមយើងត្រូវព្យាបាល ជំងឺរនេះជាមួយគ្នា ។
ជាការពិតអ្នកខ្លះភ្ញាក់កណ្តាលយប់ ហើយគេងមិនលក់ដោយសារទទួលទាន ច្រើនពេក ឬដោយសារពោះយើងទទេដូច្នេះយើងត្រូវហូបទឹកដោះគោត្រជាក់ ១ កែវ វាជួយបន្សាបជាតិអាស៊ីតនៅក្នុង ក្រពះ។ ស្រាវាជាសត្រូវធ្វើឲ្យយើងគេងមិនលក់ បើយើង ផឹកវាច្រើនវាធ្វើឲ្យយើងគេងរវើរវាយនិងភ្ញាក់ច្រើនដងវាមិនមែនជាដំណេក ពីធម្មជាតិ។
នៅពេលដែលព្យាបាលតាមវិធីខាងលើមិនបានសម្រេច គ្រូពេទ្យសម្រេចចិត្តឲ្យ ថ្នាំងងុយដេកទៅអ្នកជំងឺទៅតាមវេជ្ជបញ្ជា ពេលនោះអ្នកជំងឺសូមកុំប្រើយូរពេកព្រោះថ្នាំ គេងលក់ប្រៀបដូចជាគ្រឿងញៀនផងដែរ រហូតដល់អ្នកខ្លះប្រើជាប្រចាំហើយកាន់តែច្រើន។ ថ្នាំនេះវាផ្តល់ផលវិបាកដូចតទៅ ៖
- ឲ្យយើងគេងលក់ ពេលភ្ញាក់ឡើងអត់មានកម្លាំងទេ
- ធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន ពុំសូវមានស្មារតី ភ្លេចមុខភ្លេចក្រោយ ហើយប្រាជ្ញាពុំសូវឈ្លាសវៃ ។
- នៅពេលថៃ្ងធ្វើឲ្យយើងចេះតែព្រួយបារម្មណ៍
- ធ្វើឲ្យយើងញៀនពេលចៀសមិនរួចត្រូវតែប្រើវាហើយតំឡើងដូសរហូតពី១គ្រាប់២គ្រាប់៣គ្រាប់ម្តង។
ដូចេ្នះបើចៀសមិនបានទេ សូមប្រីឲ្យតិចបំផុត និងរយៈពេលខ្លី។