សព្វថ្ងៃនេះការប្រើប្រាស់កុំព្យូទ័រ
គឺជាវិធីមួយដែលអាចជួយសម្រួលដល់ការងារបានច្រើនយ៉ាង
និងកំពុងតែពេញនិយមចំពោះមនុស្សនៅលើសាកលលោកយើងនេះ ។
ថ្វីដ្បិតតែកុំព្យូទ័រមានសារប្រយោជន៍ច្រើនសម្រាប់មនុស្សយើង
ក៏ពិតមែន
តែវាក៏ផ្តល់គុណវិបត្តិមួយចំនួនធំដល់សុខភាពភ្នែករបស់
មនុស្សយើងដែរ។ ខាងក្រោមនេះ
គឺជាសេចក្តីណែនាំរបស់លោកវេជ្ជបណ្ឌិត ងី ម៉េង
ជាប្រធានកម្មវិធីជាតិសុខភាពភ្នែកអំពីការថែ
រក្សាភ្នែកនៅពេលដែលលោកអ្នកប្រើប្រាស់កុំព្យូទ័រ ។
កត្តាដែលនាំឲ្យលោកអ្នកកើតមានបញ្ហាចំពោះភ្នែកបណ្តាលមកពីកុំព្យូទ័រមានដូចជា ៖
-កុំព្យូទ័រ គឺមានពន្លឺ ដែលជះចេញពីអក្សរឬរូបភាពផ្សេងៗ ជួនកាលអក្សរទាំងនោះវាមិនសូវច្បាស់ ដូចនេះលោកអ្នកក៏ខំប្រឹងសម្លឹងមើល ហើយពន្លឺដែលជះចេញពីកុំព្យូទ័រអាចបង្កឲ្យមានបញ្ហាចំពោះភ្នែក ។
-ការប្រើប្រាស់កុំព្យូទ័រយូរ នៅនឹងមុខកុំព្យូទ័ររហូត និងជារៀងរាល់ម៉ោងធ្វើការងារ ជាពិសេស គឺអ្នកវាយអត្ថបទ ។
-ជា ធម្មតាចលនាភ្នែករបស់មនុស្សយើងម្នាក់ៗតែងតែធ្វើចលនាចុះឡើងៗ ជានិច្ច ដូចនេះនៅពេលដែលលោកអ្នកនាងកញ្ញាខំប្រឹងសម្លឹងមើលកុំព្យូទ័រ យូរអាចធ្វើឲ្យភ្នែកបន្ថយនូវការធ្វើចលនា ដោយគិតតែពីសម្លឹងមើល ហើយមិនបានព្រិចភ្នែកជាហេតុអាចបង្កឲ្យភ្នែកមានបញ្ហា ។

លោកវេជ្ជបណ្ឌិត ងី ម៉េង
បានមានប្រសាសន៍ឲ្យដឹងទៀតថា រោគសញ្ញាដែលអាចបញ្ជាក់ថា
លោកអ្នកកំពុងតែមានបញ្ហាភ្នែក
នៅពេលដែលប្រើប្រាស់កុំព្យូទ័រដោយលោកអ្នកអាចវិភាគដឹងដោយខ្លួនឯ
ងនោះមានដូចជា ៖
-ភ្នែកចុករោយ ចុកគ្រាប់ភ្នែក នៅពេលដែលលោកអ្នកសម្លឹងមើលកុំព្យូទ័រច្រើនម៉ោង ។
-ជាធម្មតា នៅពេលដែលលោក អ្នកនាងកញ្ញាមើលកុំព្យូទ័រច្រើនអាចបណ្តាលឲ្យស្ងួតភ្នែក ព្រោះភ្នែករបស់មនុស្សយើងម្នាក់ៗ តែងតែមានទឹកភ្នែកដែលធ្វើឲ្យសើម និងរអិលជាប់ជាប្រចាំ ដូចនេះនៅពេលដែលលោកអ្នកខំប្រឹងសម្លឹងមើល ហើយមិនបានព្រិចភ្នែក ជាហេតុដែលអាចធ្វើឲ្យភ្នែកស្ងួត ហើយលោកអ្នកអាចមានអារម្មណ៍ថា ភ្នែកស្ងួត ឬក៏ក្រហាយផ្សាៗជាដើម ។
-កាលណាលោកអ្នកសម្លឹងមើលកុំព្យូទ័រយូរពេកក៏អាចធ្វើឲ្យស្រវាំងភ្នែក និងអាចធ្វើឲ្យឈឺក្បាល ឬរោយកជាដើម ។
ដូច្នេះ ហើយដើម្បីការពារកុំឲ្យកើតមានបញ្ហាទាំងនេះ លោកអ្នកត្រូវតែយកចិត្តទុកដាក់នៅក្នុងការថែរក្សាភ្នែកឲ្យបានដិត ដល់។ ចំណែកឯការថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រនេះវាមិនមែនជាការលំបាកទេ ដោយគ្រាន់តែលោកអ្នកអនុវត្តទៅតាមវិធីខាងក្រោមដូចជា ៖
-ត្រូវ មានពេលសម្រាកមិនត្រូវសម្លឹងមើលយូរពេកទេ ដោយត្រូវមើល១៥នាទី ២០នាទីត្រូវងាកចេញទៅមើលអ្វីផ្សេងក្រៅពីកុំព្យូទ័រ ។
-នៅពេល មើលកុំព្យូទ័រ ត្រូវពង្រីកតួអក្សរឲ្យធំៗ និងច្បាស់ដើម្បីកុំឲ្យពិបាកនៅក្នុងការសម្លឹងមើល ជាពិសេសត្រូវបន្ថយពន្លឺ កុំឲ្យភ្លឺខ្លាំងពេក ។
-ត្រូវឧស្សាហ៍ព្រិចភ្នែកកុំឲ្យភ្នែកស្ងួត ។
-ត្រូវដាក់កុំព្យូទ័រឲ្យនៅឆ្ងាយពីលោកអ្នកយ៉ាងតិចឲ្យបាន៣០សង្ទីមែ៉ត្រ ។
-ត្រូវ មានថ្នាំសម្រាប់បន្តក់ភ្នែកនៅពេលដែលលោកអ្នកកិតថា ភ្នែកលោកអ្នកមានបញ្ហា ហើយថ្នាំសម្រាប់បន្តក់ភ្នែកនោះក៏ត្រូវតែមានការណែនាំពី គ្រូពេទ្យជំនាញផងដែរ ទើបការប្រើប្រាស់មានប្រសិទ្ធភាព ។
-ជាង នេះទៅទៀតនោះចំពោះលោកអ្នកដែលជ្រើសរើសប្រើប្រាស់កញ្ចក់វែនតាជា មួយនឹងកុំព្យូទ័រ គឺត្រូវតែវាស់ភ្នែកឲ្យបានត្រឹមត្រូវ និងស្របតាមឌឺក្រេរបស់ភ្នែក ។
-បើសិនជាកាលណាលោកអ្នកដែលមាន បញ្ហាភ្នែកដែលបណ្តាលមកពីកុំព្យូទ័រដូចជាចុករោយភ្នែក ក្រហាយភ្នែក ឬឈឺក្បាល នៅពេល ដែលមើលកុំព្យូទ័រនោះ លោកអ្នកនាងកញ្ញាគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេស ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលទើបជាការប្រសើរ។ ទាំងនោះ គឺជាវិធីសាស្រ្តដែលអាចជួយឲ្យភ្នែករបស់លោកអ្នកមានសុខភាពល្អ មិនមានបញ្ហានៅពេលដែលលោកប្រើប្រាស់កុំព្យូទ័រ ៕

(ប្រភព៖ កោះសន្តិភាព)