Indian Yogis លើកឡើងថា "ផ្ទៃមុខជាចំនុចចាប់ផ្តើមនៃចិត្ត ហើយភ្នែកជាបង្ងួចនៃដួងព្រលឹង"
កំរិតដែលអាចវាស់វែងបានមួយនោះគឺ, ភ្នែកគឺជាបង្អួចរបស់យើងទៅកាន់ពិភពលោក។
វិធី
-
មើលពីចំងាយ
ទំលាប់មើលពីចំងាយ(ឆ្ងាយជាង២០ហ្វីត) កែវភ្នែករបស់មនុស្សយើងមិនមែនរចនាឡើងដើម្បីប្រើការសំរាប់មើលជិតពេកនោះទេ ដូចជា ការអាន, វាយកំព្យូទ័រ, ការងាររោងចក្រ, ដេរ ។ល។ សំលឹងមើលពីរយះចំងាយមួយ គឺជាទីតាំងធម្មជាតិសំរាប់ភ្នែក(យ៉ាងតិចក៏រយះ២០ហ្វីតដែរ)។ សាច់ដុំភ្នែកបានសំរាកនៅពេលយើងមើលពីចំងាយ។
-
ការងារជិតឬមើលជិត
ជៀសវាងធ្វើការងារដែលមើលជិតនៅក្នុងពេលភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច: ការងារជិតធ្វើអោយទាញចរន្តឈាមទៅកាន់ភ្នែក ជាជាងប្រើប្រាស់សំរាប់រំលាយអាហារ, ដូច្នេះហើយនាំអោយខ្វះជីវជាតិបញ្ជួនទៅភ្នែក, សាច់ដុំភ្នែកខ្សោយ ហើយ មើលឃើញព្រិលៗ។ -
អស់កំលាំងឬឈឺ
មិនត្រូវអាននៅពេលអ្នកអស់កំលាំងឬឈឺទេ ព្រោះ ថាមពលរាងកាយខ្សោយប្រពន្ធ័រាងកាយទាំងមួលខ្សោយ។ ការអានកំឡុងពេលឈឺ អស់កំលាំងធ្វើអោយសាច់ដុំភ្នែកសំរាប់ផ្ចង់មើលចុះខ្សោយ។ -
ជៀសវាងអានលើសពី៣០នាទីក្នុងពេលម្តង
ព្រោះ៣០នាទីប្រហាកប្រហែលជាពេលវេលាយូរបំផុតដែលភ្នែកអាចទទួលបានដោយមិននឿយហត់អស់កំលាំង -
ការសំលឹងមើលថ្ងៃរះឬថ្ងៃលិច
ថ្ងៃរះឬថ្ងៃលិចជាចំណីអាហារសំរាប់ភ្នែក ព្រោះវាផ្គត់ផ្គង់និងព្យាបាលដោយថាមពលពន្លីចាំងឧណ្នៗ -
លំហាត់និងម៉ាស្សាភ្នែក
លំហាត់និងម៉ាស្សាភ្នែកផ្តល់នូលលំហាត់ប្រាណដល់សាច់ដុំភ្នែក នាំអោយវាអាចទទួលបានមកវិញនូវភាពយឺតងាយបត់បែនដែលបាត់បង់