Sunday, December 16, 2012

តើឥរិយាបថដងខ្លួនមាន គុណសម្បត្តិអ្វីខ្លះដល់អ្នក។

មានឥរិយាបថល្អមិនត្រឹមតែធ្វើអោយខ្លួនយើងមើលទៅស្អាតសមសួនទេ ថែមទាំងមានសារះប្រយោជន៍ចំពោះសុខភាពទៀតផង។ ការអង្គុយនិងការឈរត្រង់ខ្លួន ដែលមិនអោនទទ្រម ឬ មិនទ្រេតទ្រោត គឺជាឥរិយាបទដែលយើងគ្រប់គ្នាគួរប្រកាន់យក។
ដើម្បីអាចធ្វើបានទាមទារអោយមានកាហ្វឹកហាត់ ហើយនិងការតាំងចិត្តខ្លាំង ជាពិសេសប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពដែលមានឥរិយាបទដងខ្លួនមិនល្អ។ ទោះជាយ៉ាងណា ក៏ដោយ កំលាំងដែលចំណាយដើម្បីអោយមានឥរិយាបថដងខ្លួនល្អនោះ វាសក្កិសមនិងចំណាយ។


ធ្វើអោយរូបរាងរបស់អ្នកកាន់តែល្អឡើង


ឥរិយាបទល្អបង្ហាញចេញនូវភាពជឿជាក់ និង ភាពមានសុវត្ថិភាព ហើយមើលទៅគ្រាន់បើជាងរាងទទ្រមនោះឆ្ងាយណាស់។ បន្ថែមពីលើនេះទៀត ការឈរត្រង់ដងខ្លួននិងស្មាបើកត្រង់ អាចធ្វើអោយអ្នកមើលទៅរាងរៀវជាងមុន។ នៅពេលដែលអ្នកឈរត្រង់ខ្លួន ពោះរបស់អ្នកនឹងរាងរាបចូលដោយខ្លួនឯង កាត់បន្ថយនូវភាពលៀនចេញ ដែលអាចកើតមានឡើងនៅផ្នែកក្បាលពោះ។ឥរិយាបទដងខ្លួនល្អក៏ធ្វើអោយអ្នកមើលទៅខ្ពស់ជាងមុន ហើយមិនបង្កជាផលប៉ះពាល់ដល់សម្រស់រូបរាងរបស់អ្នកនៅពេលដែលអ្នកឈរ រួមទាំងពេលដែលអ្នកអង្គុយលើកៅអីផងដែរ។ មនុស្សម្នាក់ដែលអង្គុយទៅខ្ពស់ហើយមានស្មាទាំងពីបើកទៅក្រោយ មើលទៅដូចជាស្ថិតក្នុងសភាពងាយស្រួលមិនប្រឹង ហើយមានភាពជឿជាក់លើអ្វីដែលគេកំពុងធ្វើ។ ផ្ទុយទៅវិញ មនុស្សដែលទទ្រម ឬ ផ្តេកផ្តួលទ្រេតទ្រោតលើកៅអី បង្ហាញនូវភាពពិបាកចិត្ត គ្មានចំណាប់អារម្មណ៍លើអ្វីដែលគេកំពុងធ្វើ និង ភាពខ្ជិលច្រអូសទៀតផង។

ធ្វើអោយសុខភាពសន្លាក់និងឆ្អឹងពួរខ្នងរបស់អ្នកប្រសើរឡើង


ឥរិយាបទមានសារះសំខាន់ខ្លាំងណាស់សំរាប់ក និង ឆ្អឹងពួរខ្នងរបស់អ្នក។ នៅពេលអ្នកធ្វើទ្រមៗ អ្នកដាក់បន្ទុកមិនចាំបាច់ទៅលើខ្នងនិងក ហើយដែលអាចបង្កជារោយក ឈឺផ្នែកខាងក្រោមនៃខ្នងហើយសូម្បីតែcarpal tunnel។ ជាងនេះទៅទៀតឥរិយាបទមិនល្អ អាចបណ្តាលអោយសន្លាក់មានភាពមិនប្រក្រតីដែលអាចបណ្តាលជា arthritis ។ ឥរិយាបទមិនល្អអាចបណ្តាលអោយឆ្អឹងពួរខ្នងរបស់អ្នកជាប់គាំងក្នុងទីតាំងមិនប្រក្រតី។ ស្ថានភាពទាំងនោះអាចបណ្តាលអោយកើតជាការបំផ្លាញដល់ disc ឬ សរសៃរ, សរសៃរឈាមរួមតូច។

បង្កើននូវភាពប្រសើរនូវសុខភាពសរីរាង្គរបស់អ្នក


រាងកាយទាំងមូលរបស់អ្នកបានទទួលនូវប្រយោជន៍នៅពេលអ្នកមានឥរិយាបទល្អ។ នៅពេលដែលអ្នកយោងខ្លួនរបស់អ្នកទៅតាមអ្វីដែលធម្មជាតិបង្កើតមក ជាមួយនិងស្មាបើកទៅក្រោយហើយឆ្អឹងខ្នងរបស់អ្នកមានស្ថានភាពត្រង់ នោះសរីរាង្គក្នុងខ្លួនរបស់អ្នកនឹងស្ថិតក្នុងសភាពសមរម្យក្នុងរាងកាយរបស់អ្នក។ នៅពេលដែលអ្នកអោនទ្រេតទ្រោត ឆ្អឹងពួរខ្នងរបស់អ្នករំកិលចុះឡើងដែលជាហេតុបណ្តាលអោយសរីរាង្គចុងបញ្ចប់ស្ថិតនៅក្នុងទីតាំងដែលវាមិនគួរស្ថិតនៅ។ កាលដែលវាស្ថិតនៅទីកន្លែងដែលគួរនោះ បណ្តាលអោយសរីរាង្គធ្វើការមិនបានល្អ។ ជាងនេះផងដែរ ធ្វើអោយចលនាឈាមដំណើរការមិនបានល្អ។ ការឈរត្រង់ខ្លួនក៏ជួយទប់ស្កាត់នូវសំពាធមិនចាំបាច់មួយចំនួនទៅលើសរីរាង្គរបស់អ្នក,ហើយនិងសាច់ដុំ និង សរសៃតឆ្អឹងត្រង់សន្លាក់។
(អត្ថបទប្រែសំរួលពីឯកសារបរទេស)