Friday, December 28, 2012

ការស្រាវជ្រាវ​បាន​ផ្សារភ្ជាប់​ហ្សែ​ន​ទៅនឹង​ជំងឺមហារីក​សុដន់​ចំពោះ​បុរស​

ការស្រាវជ្រាវ​បាន​បង្ហាញថា ពួកគេ​បាន​កំណត់​ពី​សេនេទិច​ដែល​បាន​ទាក់ទង​ទៅនឹង​ជំងឺមហារីក​សុដន់​ចំពោះ​បុរស ដែល​ជា​ជំងឺ​កម្រ​មួយ​ដែល​សម្លាប់​បុរស​រាប់រយ​នាក់​នៅក្នុង​សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំៗ​។​

​ការស្រាវជ្រាវ​នឹង​មិន​នាំអោយ​មាន​ភាពប្រសើរឡើង​ចំពោះ​ការព្យាបាល​នៅក្នុង​ជំងឺ​នេះ​នោះ​ទេ​។ វេជ្ជបណ្ឌិត នី​ក អរ (Nick Orr) ជា​អ្នកដឹកនាំ​ក្រុម​នៅឯ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺមហារីក​ក្នុង​ទីក្រុង​ឡុង​បាន​និយាយថា ដោយ​ការស្រាវជ្រាវ​បន្ថែម​ទៅលើ​ហ្សែ​ន​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​បុរស​, យើង​អាច​យល់ដឹង​បន្ថែម​អំពី​ជីវសាស្ត្រ​នៃ​ជំងឺ​នេះ ហើយ​ជា​លទ្ធផល​, វា​នឹង​ផ្តល់​ការយល់ដឹង​បន្ថែម​ថា​តើ​ភាព​ល្អ​បំផុត​នៃ​ការព្យាបាល​ជំងឺ​មហារីក​សុដន់​ចំពោះ​បុរស​យ៉ាងដូចម្តេច​។ យើង​សង្ឃឹមថា ការស្រាវជ្រាវ​នេះ​ក៏​នឹង​ជួយ​ពួក​យើង​ដើម្បី​សិក្សា​បន្ថែម​អំពី​ថា​តើ​ជំងឺ​នេះ​មាន​សកម្មភាព​យ៉ាង​ណា​ចំពោះ​ស្ត្រី​ផងដែរ​។​

​ជំងឺមហារីក​សុដន់​ចំពោះ​បុរស​គឺមាន​ប្រហែល​១០០​ដង​តិចជាង​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​។ នេះ​ដោយ​យោង​តាម American Cancer Society​។ ស្ថាប័ន​នេះ​បាន​ប៉ាន់ស្មាន​ថា ឆ្នាំ​នេះ​ជំងឺមហារីក​សុដន់​នឹង​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​លើ​បុរស​ប្រហែល​២.១៩០​នាក់​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​នឹង​សម្លាប់​បុរស​ប្រហែល​៤១០​នាក់​។​

​ការព្យាករណ៍​ចំពោះ​បុរស​ដែល​មាន​ជំងឺមហារីក​សុដន់​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ឆ្នាំមុន​បាន​រកឃើញថា បុរស​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ​នេះ​ចាស់​ជាង​ស្ត្រី​។ ពោល​គឺ​បុរស​អាយុ​៧០​ឆ្នាំ និង​ស្ត្រី​៦២​ឆ្នាំ​។​

​អរ​បាន​ពន្យល់ថា យើង​បាន​បង្កើ​ការស្រាវជ្រាវ​ជា​ច្រើន​អំពី​មូលហេតុ​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​លើ​គូរ​ស្នេហ៍​ជាច្រើន​។ ប៉ុន្តែ​យើង​ដឹង​តិចតួច​បំផុត​អំពី​មូលហេតុ​នៃ​ជំងឺ​នេះ​ចំពោះ​បុរស​។​

​ចំពោះ​ការស្រាវជ្រាវ​ថ្មី​, អ្នកស្រាវជ្រាវ​បាន​ពិនិត្យ DNA លើ​បុរស​៨២៣​នាក់​ដែល​មាន​ជំងឺមហារីក​សុដន់ និង​បុរស​២.៧៩៥​នាក់​ផ្សេង​ទៀត​ដែល​មិន​មាន​ជំងឺ​នេះ​។ បន្ទាប់​មក​ពី​ពួកគេ​បានកំណត់​លទ្ធផល​របស់​ពួកគេ​ដោយ​មើល​លើ​ហ្សែ​ន​នៃ​បុរស​៤៣៨​នាក់​ដែល​មាន​ជំងឺ និង​៤៧៤​នាក់​នៃ​បុរស​ដែល​មិនមាន​ជំងឺ​។​

​អរ​បាន​និយាយថា ក្រុម​របស់​គាត់​បានរ​ក​ឃើញថា ហ្សែ​ន​ដែល​ត្រូវបាន​គេ​ស្គាល់​ថា RAD 51B ត្រូវបាន​រកឃើញ​ថា​២០%​នៃ​បុរស​ដែល​មាន​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​មាន​តែ​១៥%​ប៉ុណ្ណោះ​លើ​បុរស​ដែល​មិនមាន​ជំងឺ​នេះ​។ ហ្សែ​ន​នេះ​ក៏​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​ផងដែរ​។​

​ការស្រាវជ្រាវ​ក៏​បាន​បន្ថែម​ទៅលើ​ការស្រាវជ្រាវ​ពី​មុន​ដែល​បាន​ផ្សារភ្ជាប់​មុយ​តា​ស្យុង​ចំពោះហ្សែ​ន​ដែល​ត្រូវបាន​ស្គាល់​ថា BRCA2 ទៅ​នឹង​អត្រា​ខ្ពស់​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​បុរស​។ មុយ​តា​ស្យុង​ចំពោះហ្សែ​ន​ជម្រុញ​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​៕​