Tuesday, January 1, 2013

ការធ្វើសូណាបញ្ចេញញើស ដើម្បីជួយដល់សុខភាព

សុខភាពជាបញ្ហាដ៏សំខាន់ ដែលលោកអ្នករមែងយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្ន។ មនុស្សជាអ្នកបង្កើតវប្បធម៌ថ្មីៗ រួមផ្សំ នឹងបច្ចេកវិទ្យា ដើម្បីបម្រើសេចក្ដីត្រូវការ ក៏ដូចជាដើម្បីការពារខ្លួនពីធម្មជាតិ។ នៅបណ្ដាប្រទេសជឿនលឿនមួយចំនួន ពិសេសតំបន់ ដែលមានអាកាសធាតុត្រជាក់ ពួកគេបានខិតខំ ធ្វើយ៉ាងណា ដើម្បីការពារខ្លួនពីភាពត្រជាក់ ដើម្បីថែរក្សាសុខភាព និងការសន្សំដំណើរ ជីវិតឱ្យវែងអន្លាយរហូត បានលេចចេញជា សមិទ្ធិផលយ៉ាងគាប់ប្រសើរ គឺបន្ទប់សូណា សម្រាប់ធ្វើសូណាខ្លួន។ តើសូណាជាអ្វី? មាន អត្ថប្រយោជន៍យ៉ាង ណាសម្រាប់សុខភាព របស់លោកអ្នក?
សូណា ជាអ្វី?
សូណា ជាភាសាបរទេស ដែលមានន័យប្រហាក់ប្រហែល និងពាក្យខ្មែរថាឆ្ពុងដែរ គ្រាន់តែប្លែកគ្នាត្រង់ថា សូណាគេធ្វើនៅ ក្នុងបន្ទប់ធំល្មមសម្រាប់ មនុស្សច្រើននាក់។ យើងអាចនិយាយបានថា សូណាជាវិធីឆ្ពុងម្យ៉ាងដែល ធ្វើឱ្យកម្ដៅពីថ្មដុតជ្រាបចូលទៅក្នុង ស្បែកដើម្បីឱ្យញើស បែកបញ្ចេញជាតិពុល ចេញមកក្រៅ។
របៀបធ្វើសូណា
តាមពិតសូណា ជាដំណាក់កាលចុងក្រោយមួយ បន្ទាប់ពីលោកអ្នកហាត់កីឡារួច។ ការចូលទៅធ្វើសូណា គឺដើម្បីបញ្ចេញ ញើសពីក្នុងខ្លួន ដោយគ្រាន់តែលោកអ្នកចូល ទៅក្នុងបន្ទប់សូណា ដែលមានថ្មដុតកម្ដៅ ហើយយកទឹកដែល មានជាតិម៉ង់តុលជះ ឬស្រោច ទៅលើថ្មដុតនោះ ដើម្បីឱ្យកម្ដៅភាយឡើង ជាការស្រេច។ លោកអ្នកអាចអង្គុយ ក្នុងបន្ទប់សូណានោះ ទៅតាមលទ្ធភាពដែលលោកអ្នក អាចទ្រាំនឹងកម្ដៅ បានដោយមិនគិត ពីរយៈពេលឡើយ។
អត្ថប្រយោជន៍របស់សូណា
ការធ្វើសូណាឬឆ្ពុងនឹង កម្ដៅថ្មដុតគឺដើម្បីបង្ខំឱ្យ ញើសដែលនៅក្នុងខ្លួនបញ្ចេញមកក្រៅ។ ការបែកញើស ឬហូរញើសចេញពី ក្នុងខ្លួនពិតជាមានសារប្រយោជន៍ ខ្លាំងណាស់សម្រាប់រាងកាយ និងសុខភាព ព្រោះញើសដែលហូរចេញ មកនោះបាននាំជាតិពុលពីក្នុង ខ្លួនមកជាមួយផងដែរ។ ម្យ៉ាងទៀតការធ្វើសូណាអាចឱ្យលោកអ្នក មានអារម្មណ៍ធូរស្រាល កម្ចាត់ភាពហត់នឿយ។ ហើយថែមទាំង អាចជួយរំលាយជាតិខ្លាញ់ដែលកកនៅក្នុងខ្លួនទៀតផង៕