ក្លៀកខ្មៅស្រអាប់អាចបណ្តាលឱ្យអ្នកបាត់បង់នៅជំនឿចិត្តនៅ ក្នុងការស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ី។ ស្បែកនៅត្រង់បរិវេណក្លៀក គឺមិនដែលបានត្រូវពន្លឺ និងខ្យល់នោះទេ ដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកមានភាពខ្មៅស្រអាប់។
លើសពីនេះទៅទៀត ដោយសារតែបញ្ហាបែកញើសពីគ្រឿងសម្អាងដែលយើងប្រើសម្រាប់លាបក្លៀក ការកោរ ឬ បញ្ហាផ្សេងៗទៀតអាចធ្វើឱ្យក្លៀករបស់អ្នកខ្មៅបាន !
១. ទឹកឃ្មុំ និងក្រូចឆ្មា: អ្នកអាចយកទឹកឃ្មុំ និងក្រូចឆ្មាមកលាយបញ្ចូលគ្នា បន្ទាប់មកយកវាមកលាបនៅបរិវេណក្លៀក ហើយទុកចោលរយៈពេល១៥នាទី បន្ទាប់មកលាងសម្អាតចេញជាមួយនិង ទឹកក្តៅអ៊ុនៗជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះតាមពេលវេលាសមស្របណាមួយដែលអ្នកមាន។
២. ទឹកក្រូចឆ្មា ត្រសក់ និងរមៀត: អ្នកយកវត្ថុទាំង៣នេះ ទៅកិនលាយបញ្ចូលគ្នា បន្ទាប់មកយកមកលាបនៅបរិវេណក្លៀករបស់អ្នក រួចទុកចោលរយៈពេល ២០នាទី។ វិធីសាស្ត្រនេះអាចជួយឱ្យស្បែកនៅបរិវេណក្លៀករបស់អ្នកភ្លឺថ្លា និងទន់រលោង។
៣. ដំឡូងបារាំង ឬត្រសក់: វា គឺជាវិធីសាស្ត្រដ៏ល្អបំផុតដែលអាចជួយឱ្យក្លៀករបស់អ្នក។ អ្នកអាចយកត្រសក់ ឬដំឡូងបារាំងក៏បានចិតស្តើងៗ មកបិតនៅលើបរិវណក្លៀករបស់អ្នកផ្លាស់ប្តូរ៥នាទីម្តង។
សូមបញ្ចាក់ថា វិធីសាស្ត្រខាងលើនេះអ្នកអាចជ្រើសរើសយកវិធីសាស្ត្រណាមួយក៏បានដែរ ព្រោះសុទ្ធសឹងតែជាវិធីសាស្ត្រល្អៗដែលអាចជួយឱ្យក្លៀករបស់អ្នក ភ្លឺស្រស់ស្អាត៕







