ជំងឺដំបៅ ឬរលាកក្រពះតែងតែកើតពីការបរិភោគអាហារមិនទៀងពេលវេលា ឬអាហាររសជាតិខ្លាំង (ហឹរ , ប្រៃ ,ជូរ, ផ្អែមខ្លាំង) គ្រៅងស្រវឹង ឬកាហ្វេអ៊ីន ការលេបថ្នាំប្រភេទខ្លះ និងការតប់ប្រមល់។
ដូច្នេះអ្នកអាចការពារជំអឺដំបៅក្រពះបានដោយចៀសវាងសកម្មភាពទាំងអស់នេះ។
អាការនៃជំងឺរលាកក្រពះ គឺឈីពោះ ត្រង់ចុងដង្ហើម នៅពេលពោះទំនេរ ហើយអាចបាត់នៅពេលពោះមានអាហារ។ អ្នកខ្លះមានការឈឺក្រោយពិសាអាហារដែលឈឺបាត់ៗ យូររាប់ឆ្នាំ ប្រសិនមានអាការធ្ងន់ធ្ងរអាចដល់ថ្នាក់ក្អួតចេញឈាម បត់ជើងធំខ្មៅ និងឈឺពោះធ្ងន់ធ្ងរ។
ដូច្នេះ ប្រសិនបើអ្នកមានអាការដូចខាងលើត្រូវប្រញាប់ពិភាក្សាជាមួយគ្រូពេទ្យ ជាពិសេសអ្នកត្រូវផ្លាស់ប្តូរសកម្មភាពខុសឆ្គងផងដោយងាកមកពិសារ អាហារអោយទៀងពេលចៀសវាងអាហាររសជាតិខ្លាំង បញ្ឃប់ការពិសាគ្រឿងស្រវឹង ឬទឹកក្រូចមានជាតិហ្គាស ប្រយ័ត្នការប្រើថ្នាំបំបាត់ការឈឺចាប់ប្រភេទខ្លះ ហាត់ប្រាណជាប្រចាំកុំតប់ប្រមល់ ហើយពិសាថ្នាំតាមការណែនាំគ្រូពេទ្យយ៉ាងតិច៤-៨សប្តាហ៍៕