Thursday, September 26, 2013

គ្រាប់ Nano ទប់ស្កាត់​ការកកើតមូស

ក្រុម​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា ទទួលបាន​ជោគជ័យ ក្នុង​បន្ទប់ពិសោធន៍​រារាំង​កំណើន​របស់​មូស ដោយ​ប្រើប្រាស់​សារធាតុ​ចម្រុះ Nano Carbon បែប​សាមញ្ញ ស្និទ្ធស្នាល​នឹង​បរិស្ថាន ហើយ​ងាយ​ផលិត ។ នេះ​ជា​ដំណោះស្រាយ​ឆ្លើយតប​នឹង​សំណួរ​ពី​ការរារាំង​មូស បង្ក​ជំងឺ​រាតត្បាត -​មូលហេតុ​នាំ​ឲ្យ​មានការ​សម្លាប់​របស់​ម​នុស្ស​ជិត ២ លាន​នាក់ លើ​ពិភពលោក ក្នុង​១​ឆ្នាំៗ ។​

មូស​ទម្លាក់​ពង ក្នុង​ទឹក​ថ្លុក ហើយ​កើត​ជាដ​ង្ហូ​វ​ទឹក​


អាស្រ័យ​សមត្ថភាព​សម្រប​ខ្លួន​ល្អ អម្បូរ​មូស អាច​រស់​នៅបាន​ស្ទើរតែ​គ្រប់​លក្ខខណ្ឌ​បរិស្ថាន លើកលែងតែ​តំបន់​ដ៏​សែន​ត្រជាក់ ។ មូស​ពុំ​ត្រឹមតែ​ជា​ប្រភេទ​សត្វល្អិត បង្ក​ភាព​មួម៉ៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កក្តា​ចម្លងជំងឺ​គ្រោះថ្នាក់​ច្រើនយ៉ាង ជា​អា​រិ៍ៈ គ្រុនចាញ់​, គ្រុនឈាម , រលាក​ស្រោមខួរ​... ។​

​កន្លងមក មាន​ដំណោះស្រាយ​ទប់ស្កាត់​ការកកើត​របស់​មូស​ជាច្រើន ត្រូវបាន​ប្រើប្រាស់​ដូចជា​កាត់បន្ថយ​ថ្លុក​ទឹក ជា​កន្លែង​វា​ពង បញ្ជូន​ពពួក​ឯកទេស “​សម្លាប់​” មូស ដូចជា​កន្ទុំរុយ នៅក្នុង​ជីវចម្រុះ​... ប៉ុន្តែ វា​ហាក់ដូចជា​ពុំបាន​ផល​ច្រើន ហើយ​ពុំទាន់​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ទេ ។​

​សាស្ត្រាចារ្យ Sabyasachi Sarkar រួមជាមួយ​បណ្តា​អ្នកវិទ្យាសាស្ត្រ​អ​សរីរាង្គ (inorganic) គីមី របស់​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​បច្ចេកទេស Bengal ប្រទេស​ឥណ្ឌា ដោយ​ចៃដន្យ បាន​រកឃើញ​បំណកស្រាយ​ខុសប្លែក​គេ​មួយ ។ ពួក​កេ​មានបំណង​ថត​យក​រូប​ពួក​ត្រី Zebrafish បន្ទាប់ពី​ពួកវា​ស៊ី​មូស អ្នកវិទ្យាសាស្ត្រ​បាន​ប្រើ​សូលុយស្យុង​គ្រាប់ Carbon nano (Ws CNPs) ទៅលើ​មូស ។ ការសង្កេតមើល​បន្ទាប់​មក បង្ហាញថា សូលុយស្យុង Ws CNPs បាន​ពន្យឺត​ការលូតលាស់​របស់​ដង្កូវទឹក ។​

​បន្ទាប់ពី​សិក្សា​ហ្មត់ចត់​ជាង​នោះ សាស្ត្រាចារ្យ Sarkar និង​សហការី បាន​បញ្ជាក់ថា ក្នុង​កំរិត ៣ មី​លី​ក្រាម Ws CNPs សម្រាប់​ទឹក​១​លីត្រ នោះ​ដង្កូវទឹក​ពុំ​អាច​លូតលាស់ ក្លាយជា​មូល​បាន ហើយ​ត្រូវ​សម្លាប់ចោល​អស់ ។ នៅក្នុង​កំរិត​ដដែល​នោះដែរ សុ​លុយ​ស្យុ​ង Ws CNPs ពុំ​ឥទ្ធិពល​អ្វី​ដល់​បរិស្ថាន​ទេ ។ លើសពីនេះ​ទៀត Ws CNPs អាច​ស្ថិតស្ថេរ​ក្នុង​ទឹក​ថ្លុក​បាន អំឡុងពេល​ច្រើន​ខែ ដែល​ខុសប្លែក​ពី​ថ្នាំ​សម្លាប់​សត្វល្អិត​ដទៃទៀត ។​

​ប្រភេទ​គ្រាប់ Nano Carbon នេះ អាច​ផលិត​បាន​តាមរយៈ​ដុត​អាច​ម៌​រណារ ក្នុង​បរិស្ថាន មាន​អុកស៊ីហ្សែន​តិចតួច លាង​ឲ្យ​ស្អាត​រួច​បន្ថែម​អា​ស៊ីដនី​ទ្រី​ក​ចូល ។ សាស្ត្រាចារ្យ Sarkar ផ្តើម​សំណើ​ថាៈ នេះ​ជា​ដំណើរការ​មួយ​ងាយស្រួល បើកទូលាយ ។ កម្មវិធី​សម្លាប់​មូស​របស់​រដ្ឋាភិបាល​ប​ណ្តា​ប្រទេស គួរ​ពិសោធន៍​វិធីសាស្ត្រ​នេះ ពិសេស​នៅ​កន្លែង​ដែល​ប្រព័ន្ធ​រំដោះ​ទឹក​ពុំ​ប្រព្រឹត្តទៅ​បានល្អ ៕

ប្រភព៖ ខ្មែរស្ថាបនា