Monday, January 7, 2013

ការពិនិត្យមើលពោះ ដោយប្រើអ៊ុលត្រាសោន

ការពិនិត្យ​របៀប​អ៊ុលត្រាសោន (ULTRASOUND) ប្រើសម្លេង​រលកដែល​មានហ្វ្រេកង់​ខ្លាំង ដើម្បីរកមើល​ទំររង់នៅ​ក្នុង​ខ្លួន​របស់​អ្នក។ ការពិនិត្យ​របៀបនេះ​ ​គឺប្រហែល​គ្នានឹង​សូណា​ (SONAR) ដែលកប៉ាល់​អាចប្រើ​សម្លេងរលក​ដើម្បី​ឆ្លុះមើល​បាតសមុទ្រ​។ ​ហើយការ​ពិនិត្យរបៀបនេះ​ ​គឺមិនមាន​ការឈឺ​ចាប់អ្វីទេ។​ ​​រួមជា​មួយគ្នា​នេះ​ ការពិនិត្យ​របៀប​អ៊ុល​ត្រាសោន​ ​បានយក​មកប្រើការ​អស់រយៈ​ពេល ​២៥​ឆ្នាំ​កន្លង​មកហើយ​ ​ដោយមិន​ដែល​បង្ហាញ​ឃើញថា​ជាហេតុ​បណ្តាល​ឱ្យមានគ្រោះ​ថ្នាក់ដល់​មនុស្ស​ ពេញវ័យឫទារកក្នុង​ផ្ទៃឡើយ​។ ដើម្បី​ពិនិត្យ​សរីរាង្ព​របស់​ពោះអ្នក​ ​ពោះ​របស់​អ្នកត្រូវ​មានខ្យល់​ឱ្យ​តិចបំផុត។​ ​ហេតុ​ដូច្នេះ​ ​ដើម្បី​ជាការ​ជួយបាន​សម្រេចដូច បំណង​ ​សូម​លោក​អ្នកៈ
             ១- កុំទំពារ​ស្ករកៅស៊ូ​ក្នុងរយៈ​ពេលពីរ​ថៃ្ង​មុន​ការពិនិត្យ ​
             ២-ហាមទទួល​ទានភេសជ្ជៈ​ដែល​មាន​ជាតិការ​បោន​ (carbonated beverage) ក្នុងរយៈ​ពេលពីរថៃ្ង​មុនការ​ពិនិត្យ​
              ៣-ហាម​ញ៉ាំបារី​នៅថៃ្ង​ដែលត្រូវ​ធ្វើការ​ពិនិត្យ​
              ៤-ហាម​មិនឱ្យ​ទទួលទាន​អ្វីទាំងអស់​ ​ក្រៅអំពី​ទឹកសុទ្ធ​ ​កាហ្វេខ្មៅ​ ឫតែ ​ហាមមិនឱ្យ​មានលាយស្ក​រ​ ក្រែម​ ‘cream’’​ ក្នុងរយៈ​ពេល ​១២ម៉ោង​មុនការ​ពិនិត្យ​។

 ​