អំបិលខាត់ស្បែកគឺជាប្រភេទអំបិលម្យ៉ាងដែលអាចផ្តល់គុណប្រយោជន៍ ច្រើនដល់ស្បែករបស់អ្នក។ ការប្រើប្រាស់អំបិលនេះផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ ស្បែករបស់អ្នកដោយអ្នកគ្រាន់តែខាត់វានៅលើស្បែកថ្នមៗមុនពេលដែល អ្នកងូតទឹក។
មុនពេលដែលអ្នកប្រើប្រាស់អំបិលនេះអ្នកត្រូវបន្ថែមសំណើមនៅលើស្បែក របស់អ្នកដោយប្រើប្រាស់ទឹកធម្មតា បន្ទាប់មកយកអំបិលនោះទៅដុសនៅលើស្បែករបស់អ្នកថ្នមៗរហូតទាល់តែអ្នក មានអារម្មណ៍ថាអំបិលនោះត្រូវបានរលាយនៅលើស្បែករបស់អ្នក។
វាមានប្រយោជន៍ច្រើនដែលអាចជួយកម្ចាត់នៅកោសិកាចាស់ៗដែលមាននៅ លើស្បែកជួយឱ្យស្បែកតឹងណែនកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើស្បែក ព្រមទាំងអាចជួយឱ្យស្បែករបស់អ្នកមានអារម្មណ៍ថាសម្រាកទៀតផង។ ដូច្នេះហើយអ្នកអាចប្រើប្រាស់អំបិលនេះនៅមុនពេលដែលអ្នកងូតទឹក ដើម្បីទទួលបានស្បែកស្រស់ស្អាត និងមានអារម្មណ៍ស្រស់ថ្លាផងដែរ។
(ប្រភព៖វាយោអេសអ៊ឹម)