Sunday, January 13, 2013

បញ្ហា​សុដន់​ដែល​ស្ត្រី​គួ​រ​ប្រយ័ត្ន

នាពេល​បច្ចុប្បន្ន ជំងឺ​ដែល​ស្ត្រី​ភាគ​ច្រើន​ជួប​ប្រទះ និង​មាន​ការ​ខ្លាច​រអា គឺជំងឺ​មហារីក​សុដន់ ដែល​ស្ត្រីខ្លះ​ មិន​បាន​ដឹង​មុន​ទេ ក៏​ស្រាប់​តែ​ចេញ​អាការ​ធ្ងន់​ធ្ងរ​តែ​ម្តង។ ដូច​នេះ ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត និង​យល់​ច្បាស់​ពី​ជំងឺ​មហារីក អ្នកគួរ​ស្វែងយល់​ពី​លក្ខណៈ​ជំងឺ​ពាក់ព័ន្ធ​នឹងសុដន់ ដូច​ខាង​ក្រោម​នេះ...
-អាការឈឺសុដន់ អាចផ្សេងពីគ្នា ៖
ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ ឬតឹង​សុដន់ នៅ​មុន​ពេល​មក​រដូវ អ្នក​មិន​ចាំ​បាច់ភ័យ ខ្លាំង​ពេក​នោះ​ឡើយ បន្ទាប់ពីនោះមក ការឈឺចាប់ នឹងថយចុះ។ ក្រៅពី​នេះ វា​អាច បណ្តាល​មក​ពី​អារម្មណ៍​តានតឹង ដែល​ជះឥទ្ធិពល​ដល់អ័រម៉ូន។
-ឈឺសុដន់ តែមិនពាក់ព័ន្ធនឹងរដូវ ៖
អាចកើតលើស្ត្រីវ័យអស់រដូវ និងវ័យបន្តពូជ ដោយលក្ខណៈរបស់វា គឺឈឺផ្នែកណាមួយ នៅលើសុដន់ ឬមានអារម្មណ៍ឈឺសុដន់ទាំងសងខាង។ ស្ត្រីខ្លះ មានអាការឈឺ​បែប​នេះ យូរជាង២ឆ្នាំ ក្រោយមក អាការនេះ នឹងបាត់ទៅដោយ ខ្លួនឯង។ អ្នកខ្លះឈឺដោយសារតែសុដន់ ទទួលរងការប៉ះទង្គិច ប៉ុន្តែ ពេលខ្លះឈឺ ដោយគ្មានមូលហេតុ។ ទោះ​បីជា​ការឈឺបែបនេះ មិនមែនជាអាការរបស់ជំងឺ មហារីកសុដន់ ប៉ុន្តែ ប្រការល្អបំផុត អ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យបាន ល្អិតល្អន់។
-ឈឺកណ្តាលសុដន់ ៖
ពេលខ្លះ គេអាចហៅថា ជំងឺរលាកឆ្អឹងជំនីរ ដែលអ្នកអាចសង្កេតបាន ព្រោះ ការឈឺបែបនេះ មិនពាក់ព័ន្ធនឹងវដ្តរដូវឡើយ។
-បន្ថយការឈឺចាប់សុដន់ ដោយអាហារ ៖
អាហារខាងក្រោមនេះ មានគុណប្រយោជន៍អាចបំបាត់អាការឈឺសុដន់ បាន ៖
-បន្ថយអាហារដែលសម្បូរកាហ្វេអ៊ីន ដូចជា កាហ្វេ តែ ទឹកក្រូចហ្គាស់ និង សូកូឡា។
-បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងអាហារ ដូចជា នំប៉័ងផ្អែម សាច់សត្វ ខ្លាញ់សត្វ ដោយទទួលទានបន្លែ ផ្លែឈើ និងធញ្ញជាតិ ឱ្យបានច្រើនជាងមុន។
-បន្ថយការទទួលទានអំបិល។
-ទទួលទានវីតាមីនបន្ថែម ដោយធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកអាហារ ជាមុនសិន។ គួរទទួលទានវីតាមីនE វីតាមីន B6 និងប្រេងEvening Prime Olls
(ប្រភព៖អង្គរ ធំ)