Friday, December 14, 2012

ការ​រឹត​ក​របស់​លិង្គ​ (Paraphimosis)

តើ​ Paraphimosis​ គឺជា​អ្វី​?

Paraphimosis​ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​កើតឡើង​បាន​ទៅ​លើ​តែ​មនុស្ស​ប្រុស​ និង​ក្មេង​ប្រុស​ដែល​មិន​បាន​កាត់​ចុង​ ។​ Paraphimosis​ មាន​ន័យ​ថា​ ស្បែក​ដែល​គ្រប​ពីលើ​ក្បាល​លិង្គ​ទាញ​មក​ក្រោយ​ និង​បណ្តាល​អោយ​ស្បែក​ដែល​គ្រប​ក្បាល​លិង្គ​នោះ​រឹត​លើក​របស់​លិង្គ​ជាប់​ ហើយ​មិន​អាច​ទាញ​មក​ធម្មតា​វិញ​ទេ​ ។​

តើ​មូលហេតុ​អ្វី​ដែល​ធ្វើ​អោយ​មាន​ Paraphimosis?

ពេល​ខ្លះ​អ្នក​ដែល​មិន​បាន​កាត់​ចុង​ចេញ​ទេ​ អាច​ធ្វើ​អោយ​ស្បែក​សំរាប់​គ្រប​ក្បាល​លិង្គ​ពន្លាត់​ចេញ​ក្នុង​ពេល​រួម​ភេទ​បាន​ ឬ​ក៏​ពេល​ដែល​ពួក​គេ​ទៅ​បន្ទប់ទឹក​ដើម្បី​លាង​សំអាត​ ។​ គ្រូពេទ្យ​ ប្រហែលជា​អាច​ទាញ​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​ចេញ​បាន​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើការ​ពិនិត្យ​ទៅ​លើ​លិង្គ​ ឬ​ដាក់​សុង​ទឹកនោម​រួច​ ។​
ពេល​ខ្លះ​គ្រូពេទ្យ​ ឬ​ខ្លួន​អ្នក​ផ្ទាល់​ប្រហែលជា​អាច​ភ្លេច​ទាញ​ស្បែក​នោះ​អោយមក​សភាព​ធម្មតា​វិញ​ដែរ​ ។​ ប្រសិនបើ​ស្បែក​នោះ​នៅ​រឹត​ក​ក្បាល​លិង្គ​យូរ​ពេក​ លិង្គ​របស់​អ្នក​ប្រហែលជា​ត្រូវ​ឡើង​ហើម​ខ្លាំង​ ។​

តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច​ទើប​ចៀសវាង​នូវ​បញ្ហា​ Paraphimosis​ នេះ​បាន​?

•​    ​ក្រោយ​ពេល​រួម​ភេទ​ហើយ​ ត្រូវ​ទៅ​បន្ទប់ទឹក​ដើម្បី​លាង​សំអាត​ ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ទាញ​ស្បែក​សំរាប់​គ្រប​ក្បាល​លិង្គ​មក​សភាព​ធម្មតា​វិញ​ហើយ​
•​    ​មិន​ត្រូវ​ទុក​អោយ​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​នៅ​រឹត​ក​ក្បាល​លិង្គ​យូរ​នោះ​ទេ​
•​    ​ប្រសិនបើ​ការ​ដាក់​សុង​ទឹកនោម​ ត្រូវ​តែ​ពិនិត្យ​មើល​អោយ​ច្បាស់​ថា​ស្បែ​គ្រប​ក្បាល​លិង្គ​វិល​មក​លើ​ក្បាល​លិង្គ​វិញ​ហើយ​ឬ​នៅ​ ។​

តើ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​ខ្ញុំ​មាន​ Paraphimosis?

Paraphimosis​ ជា​ធម្មតា​វា​ធ្វើ​អោយ​ឈឺចាប់​ទៅ​លើ​លិង្គ​របស់​អ្នក​ ប៉ុន្តែ​មិន​រហូត​នោះ​ទេ​ ។​ អ្នក​ប្រហែលជា​អាច​មាន​ជំងឺឆ្លង​ទៅ​លើ​លិង្គ​របស់​អ្នក​ទៀត​ផង​ ។​ អ្នក​ប្រហែលជា​មិន​អាច​ទៅ​បត់ជើង​នៅ​ក្នុង​បន្ទប់​ទឹកបាន​រហូត​ដែរ​ ។​ ប្រសិនបើ​អ្នក​មិន​អាច​ទាញ​ស្បែក​គ្រប​ក្បាល​លិង្គ​មក​នៅ​លើ​ក្បាល​លិង្គ​វិញ​ទេ​ អ្នក​ត្រូវ​តែ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ ។​
ជំរើស​ដំបូង​គ្រូពេទ្យ​នឹង​ធ្វើការ​ព្យាបាល​នូវ​ការ​ហើម​របស់​ក្បាល​លិង្គ​របស់​អ្នក​ ។​ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​សង្កត់​លិង្គ​របស់​អ្នក​ជាមួយនឹង​ដៃ​ ឬ​ធ្វើ​យ៉ាងណា​បន្ធូរ​ការ​រឹត​របស់​កលិង្គ​ចេញ​ដើម្បី​អោយ​ស្បែក​នោះ​មក​នៅ​លើ​ក្បាល​លិង្គ​វិញ​បាន​ ។​ ប្រសិនបើ​ស្បែក​នោះ​នៅ​តែ​ជាប់​ដដែល​ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ធ្វើការ​កាត់​ស្បែក​នោះ​បន្តិច​ដើម្បី​ប​ន្ទូ​រ​ស្បែក​នោះ​ចេញ​៕​