Friday, December 14, 2012

រោគសញ្ញា នៃ​ការប្រើ​ថ្នាំ​លើស​កម្រិត​

នៅ​ពេល​អ្នក​ប្រើ​ថ្នាំ ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺ​កុំ​ប្រើ​ហួស​កម្រិត​ដែល​គ្រូពេទ្យ​ណែនាំ ពីព្រោះវាអាច នឹង​នាំអោយ​មាន​គ្រោះថ្នាក់​។​រោគ​សញ្ញា​មួយ​ចំនួន​អាច​នឹង​លេចឡើង​នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ហួស​កម្រិត​។​រោគសញ្ញា នៃ​ការពុល​ថ្នាំ ឬ ប្រើ​ថ្នាំ​លើស​កម្រិត រួមមាន​ដូចជា​៖

·         រោគសញ្ញា អាច​មាន​ភាពខុសគ្នាៗ អាស្រ័យទៅលើ ប្រភេទ​ថ្នាំ និង ទំហំ​នៃ​ការប្រើ​លើស​កម្រិត​

·         ក្អួតចង្អោរ​

·         ក្អួត​

·         ឈឺ​ក្នុង​ពោះ​

·         រាគ​

·         វិលមុខ​

·         បាត់បង់​លំនឹង​រាងកាយ​

·         ប្រកាច់​

·         វង្វេងវង្វាន់​

·         មាន​ភាព​ពិបាក ក្នុង​ការដកដង្ហើម​

·         មាន​ភាព​ស្រមើល​ស្រមៃ​

·         មាន​ការរំខាន ដល់​ការមើលឃើញ​

·         មានការ​ហូរឈាម នៅ​ផ្នែក​ខាងក្នុង​

·         ប្រស្រី​ភាព មាន​ភាពមិនប្រក្រតី​

·         ចង្វាក់​ជីពចរ មាន​ការផ្លាស់ប្តូរ​

·         ងងុយ​គេង​

·         សន្លប់ ៕