Tuesday, December 18, 2012

Bell's palsy(ជម្ងឺវៀចមាត់)

មូលហេតុនៃជម្ងឺ

ជម្ងឺវៀចមាត់​​ កើតឡើង​ពេលដែល​សរសៃ​ប្រសាទ​ដែលគ្រប់គ្រង​លើសរសៃ​មុខ ទៅជារលាក ឬ​ត្បៀត។ វា​មិនត្រូវបាន​ដឹង​ថាអ្វីដែល​បង្ក​ឲ្យ​សរសៃ​មុខ ដើម្បី​ក្លាយជា​រលាក ថ្វីបើវា​ត្រូវបានគេគិតថា ​ជា​វីរុស ​អាចជា​វីរុសអេប៉េស ។
សរសៃ​ប្រសាទ​មុខ
សរសៃប្រសាទមុខ ​​ ឆ្លងកាត់​ចន្លោះដ៏ចង្អៀត នៅជិត​ឆ្អឹង ជិត​ថ្គាម​ផ្នែកខាងលើ​​ពីខួរក្បាល​ទៅ​មុខ។ ប្រសិនជាសរសៃប្រសាទមុខ ​ត្រូវត្បៀត ​ឬ​ហើម វាអាច​រំខានដល់ ​សញ្ញា​មួយដែល​ខួរក្បាល​របស់អ្នក ​បញ្ជូនទៅសាច់ដុំ​នៅលើមុខ។
ការរំខាន​នេះ​ ​អាច​តឹងរឹងដល់ ការផ្គត់ផ្គង់​​ឈាម ​និង​អុកស៊ីសែន ​ដល់​កោសិកា សរសៃ​ និង​បង្ក​ឲ្យ​ភាពខ្សោយ​នៅលើមុខ ​ឬ​ខ្វិន ដែល​ជាលក្ខខណៈរបស់​ជម្ងឺវៀចមាត់។
វីរុស អេប៉េស
ប្រភេទ​នៃ​វីរុស​អេប៉េស ​ត្រូវបានគេគិតថា ​បង្ក​ឲ្យ​មាន​រលាក ​លើសរសៃប្រសាទ​មុខ គឺ៖
  • វីរុស អេប៉េស HSV  ​ដែល​មាន​ប្រភេទ ​HSV1 ដែលបង្ក​ឲ្យ​ឈឺនៅពេលត្រជាក់​និង HSV2 ដែលបង្ក​ឲ្យ​អេប៉េសនៅ​ប្រដាប់បន្តពូជ
  • វីរុស ​វារីសេឡា ហ្សូស្ទើ ​
វីរុស ​វារីសេឡា ហ្សូស្ទើ ​គឺជា​មូលហេតុ​ជម្ងឺតិចតួចមួយ​នៃជម្ងឺវៀចមាត់ ជាង​វីរុស​អេប៉េស HSV ប៉ុន្តែ​អាចបណ្តាល​ឲ្យ​មាន​ជម្ងឺធ្ងន់ធ្ងរ ​ដែល​ហៅថា ​រោគសញ្ញា រ៉ាំសេ ហាន់។​
លើសពីនេះទៀត ​ជម្ងឺវៀចមាត់ ​​ក៏​មានទំនាក់ទំនង​នឹង​ការឆ្លង​វីរុស​ឆ្លង​ផ្សេងទៀត។
ផលវិបាក​ជម្ងឺវៀចមាត់
ជម្ងឺវៀចមាត់ ​ត្រូវបានគេគិតថា យូរៗម្តង​កើត​មាន ខណៈដែល​មាន​ជម្ងឺផ្លូវដង្ហើម​ធ្ងន់ធ្ងរ។

អាការជម្ងឺវៀចមាត់
អាការជម្ងឺវៀចមាត់​អាច​ខុសគ្នា ពី​ការស្ពឹក​ស្រាល ​នៅលើមុខ ​រហូតដល់ទៅ​​ពិការភាព។
អាការជម្ងឺ​វិវឌ្ឍ​យ៉ាងលឿន ​និង​ឈានដល់​កំពូល​​ក្នុង​រយៈពេល​៤៨ម៉ោង។នេះមានដូចជា៖
  • ភាពខ្សោយ​ឬ ​ពិការនៅលើមុខម្ខាង ដែល​ធ្វើ​ឲ្យវា​មានការពិបាក ​បិទ​ត្របក​ភ្នែក ​និង​បង្ក​ឲ្យ​មាត់ម្ខាង​​ធ្លាក់។
  • រលាក​​ភ្នែក​ដែល​មាន​​ឆ្លង​មេរោគ ​ដូចជា​ស្ងួត ​ឬ​ការផលិត​ទឹកភ្នែក​មានការ​កើនឡើង
  • ការដឹងរសជាតិ​​មានការផ្លាស់ប្តូរ ​ឬ​ត្រូវបានកាត់បន្ថយ
  • ហឹងត្រចៀក
  • ហៀរទឹកមាត់​ចេញពី​ផ្នែកដែល​រងមានការប៉ះពាល់​នៅលើមុខ
  • ឈឺក្បាល
  • ឈឺចាប់នៅ​ជុំវិញថ្គាម
  • វិលមុខ
  • ពិបាក​បរិភោគ ​ឬ​ផឹក
  • និយាយ​មិន​ច្បាស់
ក្នុងករណី​ភាគច្រើន ​នៃជម្ងឺ​វៀចមាត់ ​អាការជម្ងឺ​នឹង​ចាប់​​ផ្តើម​អភិវឌ្ឍ​ក្នុងរយៈពេល​ពីរ​ទៅបីសប្តាហ៍។
ពេលណា​ត្រូវ​ស្វែង​រក​ការណែនាំ​ឲ្យប្រើថ្នាំ
ជម្ងឺ​វៀចមាត់ ​ ត្រឹមតែ​ប៉ះពាល់ដល់​មុខ ​ដូច្នេះ​អ្នក​គួរតែ​ស្វែងរក​ការណែនាំ​ភ្លាមៗ​ពី​គ្រូពេទ្យ ប្រសិនជាអ្នក​ខ្សោយ ឬ ស្ពឹក នៅ​ផ្នែកណាមួយ​នៃ​រាងកាយ។
 ការវិភាគរោគវិនិច្ឆ័យ
 មិន​មានការវិភាគរោគវិនិច្ឆ័យ​ណាមួយច្បាស់លាស់ ពីជម្ងឺវៀចមាត់នេះទេ។ ទោះជាយ៉ាង​ណា​ក៏ដោយ ​ការធ្វើតេស្ត អាច​ត្រូវបានប្រើ​ដើម្បីបញ្ជាក់​ឲ្យ​កាន់តែច្បាស់ ​ពី​ជម្ងឺផ្សេងទៀត ដែល​បង្ក​ឲ្យ​មាន​ពិបាកនៅលើមុខ។
អ្នកគួរតែទៅពិគ្រោះជាមួយ​​នឹង​គ្រូពេទ្យ ក្នុងរយៈពេល​៧២ម៉ោង ​​ក្នុងការវិវឌ្ឍ​ជម្ងឺវៀចមាត់​នេះ។ ​ការសិក្សា ​បានបង្ហាញថា ​ការព្យាបាល ​គឺមានប្រសិទ្ធភាពខ្លាំងណាស់​ប្រសិនជាវា​ចាប់​​ផ្តើម​ក្នុង​រយៈពេលនេះ។
ការបញ្ជាក់ពីជម្ងឺ​​ផ្សេងទៀត
ជម្ងឺវៀចមាត់ ត្រូវបានគេ ​វិភាគរោគ​វិនិច្ឆ័យ ​ដោយ​ប្រើ​ដំណើរ​ការ​មួយ​ជា​ការវិភាគ​ដោយ​​ការរកជម្ងឺក្រៅពីនេះ។ ​គ្រូពេទ្យ​នឹង​រក​ភ័ស្តុតាង​ផ្សេងទៀត ដែល​អាច​បញ្ជាក់​អាការជម្ងឺរបស់​អ្នក​ដែល​បង្ក​ឡើងដោយ​ជម្ងឺសុខភាព​​ ផ្សេងទៀត​ដូចជា៖
  • ជម្ងឺដោយសារចៃឆ្កែខាំគឺការឆ្លង​ដោយ​បាក់តេរី​បង្កឡើងដោយ​ចៃឆ្កែ
  • ដុះសាច់ គឺ ​ការលូតលាស់​ជាលិកា​មិនធម្មតាមួយ
  • ជម្ងឺមានពីកំណើត
  • ជម្ងឺដាច់សរសៃឈាម​ក្នុងខួរក្បាល
  • ជម្ងឺឆ្លងនៅត្រចៀក​ផ្នែកកណ្តាល
  • ភាពមិនប្រក្រីស្បែកនៅ​ក្នុងត្រចៀក​ខាងក្នុង
  • របួសក្បាល
គ្រូពេទ្យ​នឹង​ពិនិត្យ​ក្បាល ត្រចៀក និង​ក។ គេ នឹង​ពិនិត្យ​លើ ​សាច់ដុំ ​នៅលើ​មុខ ដើម្បីកំណត់​ថាតើ​វា​គ្រាន់តែ​ជា​សរសៃប្រសាទមុខ ​ដែល​ត្រូវ​រង​របួស។
ប្រសិនជា​គ្រូពេទ្យ ​មិនអាចរកឃើញ​ភ័ស្តុតាង​នៃអាការជម្ងឺនេះ ​ដែល​មានការ​ទាក់ទង​នឹង​ជម្ងឺផ្សេងទៀត ជម្ងឺវៀចមាត់​អាចត្រូវបាន​គេវិភាគរោគវិនិច្ឆ័យ។
ការធ្វើតេស្ត​ផ្សេងទៀត
ប្រសិនជា គ្រូពេទ្យ ​នៅតែ​មិនច្បាស់ទៀត ​គេអាច​បញ្ជូន​អ្នក​ទៅ​ពេទ្យជំនាញខាង​​ត្រចៀក ច្រមុះ​និង​បំពង់ក ដើម្បីធ្វើតេស្តបន្ថែមទៀត។ ​អ្នកអាច​ត្រូវ​ធ្វើតេស្ត អេឡិចត្រូមីហ្គ្រាហ្វី ​ឬ​​ស្កេនរូប។ ​
អេឡិចត្រូមីហ្គ្រាហ្វី
ក្នុងពេល​មានអេឡិចត្រូមីហ្គ្រាហ្វី (EMG) ម្ជុល​អេឡិចត្រូដ​ដ៏ស្តើង​តូច ត្រូវបាន​បញ្ចូល​តាម​ស្បែក ​និង​តាមសាច់ដុំ។ ​ម៉ាស៊ីនមួយហៅថា អូស៊ីឡូស្កូប ​ត្រូវបានប្រើ ​ដើម្បី​វាស់​ពី​សកម្មភាព​អគ្គិសនី ​នៅ​ក្នុងសាច់ដុំ​និង​សរសៃប្រសាទ។ ព័ត៌មាន​ដែល​​ផ្តល់ដោយ EMG អាចត្រូវបានប្រើ​ដើម្បីវាយតម្លៃ​ពីការខូចខាត​សរសៃប្រសាទ​។
ការស្កេន​រូបភាព
ការស្កេនរូបភាព ​ដូចជា​​ការស្កេន​ MRI អាចត្រូវបានប្រើ​ដើម្បី​កំណត់​ពី​មូលហេតុ​ នៃ​​​សម្ពាធ មាន​នៅលើសរសៃប្រសាទមុខ។ ការស្កេន​ MRI ​គេប្រើ​រលកវិទ្យុ ​និង​ដែនម៉ាញ៉េទិចខ្លាំង ​ដើម្បី​ថត​រូប​​ឲ្យបានច្បាស់លាស់ ​មាននៅ​ក្នុងខ្លួន។
ការស្កេន​ CT ​ក៏​អាចត្រូវបានប្រើ ​ដើម្បី​ដឹងពី​​មូលហេតុបង្ក​អាការជម្ងឺដូចជា​ការឆ្លង​មេរោគ ឬ​ដុះសាច់។ ​ការស្កេន​ CT ​លើមុខ ​អាច​ធ្វើឡើង​ដើម្បី​បញ្ជាក់​ឲ្យច្បាស់ពីបាក់​​នៅផ្នែកមុខ។
 ការព្យាបាល​ជម្ងឺ​វៀចមាត់
 មនុស្សជាច្រើន​ជាសះស្បើយ​បាន​ឡើងវិញដូចធម្មតា ​ពីជម្ងឺវៀចមាត់​នេះ​ដោយ​​មិន​ព្យាបាល ប៉ុន្តែ ​មាន​វិធីជាច្រើន ដើម្បី​បង្កើន​ល្បឿននៃការព្យាបាល​ឲ្យ​បាន​ជា​ឆាប់​រហ័ស ​និង​កាត់បន្ថយ​ឱកាសដែលធ្វើ​ឲ្យ​មាន​ផលវិបាក​កើត​ឡើង។
ថ្នាំពេទ្យ
ក្នុងប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ​មាន​ការមិន​យល់ព្រម​ខ្លះ​ក្នុងចំណោម​ អ្នកជំនាញ​ខាងសុខាភិបាល​អំពីថាតើ​ជម្ងឺ​វៀចមាត់​នេះ​អាច​ព្យាបាល​បាន​យ៉ាង​ មានប្រសិទ្ធភាព ​ដោយ​​ប្រើថ្នាំស្តេរ៉ូអ៊ីត ថ្នាំប្រឆាំង​នឹង​អង់ទីវីរាល់ ​ឬ​​ការប្រើ​ថ្នាំ​នេះ​បញ្ចូល​គ្នា។
ទោះជាយ៉ាងណា ​ភ័ស្តុតាង​ថ្មីៗ​នេះ​បញ្ជាក់ថា​ស្តេរ៉ូអ៊ីដ ​ដូចជា​ថ្នាំ​ ប្រេដនីសូឡោន​(prednisolone) គឺជាថ្នាំ​ព្យាបាល​បាន​ល្អ​បំផុត សម្រាប់​ជម្ងឺវៀចមាត់​ ហើយ​ត្រូវតាមដាន​ក្នុងរយៈពេល​៧២​ម៉ោង។ នេះ​ជា​ភ័ស្តុតាង​តិចតួចមួយ​ដើម្បី​បញ្ជាក់ថា​ការប្រើថ្នាំ​ អង់ទីវីរាល់បន្ថែមទៀត​​ធ្វើ​ឲ្យ​​បង្កើនការ​ជាសះស្បើយ​សាច់ដុំមុខ​យ៉ាង​ លឿន។
ថ្នាំប្រេដនីសូឡោន Prednisolone
ថ្នាំ​ប្រេដនីសូឡោន ​មាន​ប្រសិទ្ធភាព​ដោយ​​ជួយ​កាត់បន្ថយ​ការរលាក ​(ហើម)​ដែល​គួរតែ​ជួយ​ធ្វើ​ឲ្យ​ជាសះស្បើយ​កាន់តែលឿន។ ​ក្នុងករណីភាគ​ច្រើន ​អ្នកដែល​មាន​ជម្ងឺ​វៀចមាត់​ត្រូវបាន​ណែនាំ​​ឲ្យប្រើ​ថ្នាំ​គ្រាប់​ ប្រេដនីសូឡោន ពីរដង​ក្នុង​រយៈពេល​១០ថ្ងៃ។
ផលប៉ះពាល់​នៃការប្រើថ្នាំ​នេះ​មានដូចជា
  • ចង់ក្អួត(ឈឺ)
  • ឈឺក្បាល
  • បែកញើស
  • ពិបាក​រំលាយអាហារ
  • ពិបាកដេក
  • វិលមុខ
  • ច្រាំងអណ្តាត
ផលប៉ះពាល់​នេះ​អាច​ធ្វើ​ឲ្យប្រសើរ​ឡើង​ក្នុងរយៈពេល​ពីរបីថ្ងៃ​ខណៈដែល​ខ្លួនរបស់អ្នក​ចាប់​ផ្តើម​ស៊ាំ​នឹងថ្នាំនេះ
មនុស្ស​មួយចំនួន ​មាន​អារម្មណ៍​​ផ្លាស់ប្តូរ ​ដូចជា​ខឹង ឬ​បាក់ទឹកចិត្ត បន្ទាប់ពីប្រើ​ថ្នាំស្តេរ៉ូអ៊ីត​ក្នុងរយៈពេលខ្លី។ ​អ្នក​គួរតែទៅជួបគ្រូពេទ្យភ្លាមៗ​ ប្រសិនជា​ជួប​​អារម្មណ៍​ផ្លាស់ប្តូរនេះ ​ឬ​ប្រសិនជាអ្នក​មាន​ប្រតិកម្ម​នឹងអ្វី​ផ្សេងទៀត។
ប្រសិនជាអ្នក​មាន​ផ្ទៃពោះ ​ឬ​កំពុងបំបៅដោះ ​អ្នក​គួរតែនិយាយ​ទៅ​កាន់​គ្រូពេទ្យ ​មុនពេល​ប្រើថ្នាំប្រេដនីសូឡោននេះ។
ការថែរក្សា​ភ្នែក
ទឹក​ភ្នែកដើរ​តួ​យ៉ាង​សំខាន់​ក្នុងការ​ការពារ​ភ្នែក​របស់​អ្នក និង​ការពារ​​មិន​ឲ្យ​មាន​​ធូលីដី និងបាក់តេរី ដែល​អាច​បង្ក​ឲ្យ​មាន​ជម្ងឺ​ភ្នែក។
ប្រសិនជាអ្នក​មានជម្ងឺវៀចមាត់ ​អ្នក​ប្រហែលជាពិបាក​ក្នុងការបិទភ្នែក ដែល​អាច​ធ្វើ​ឲ្យ​ទឹកភ្នែក​ហូរចេញ​និង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ងាយ​​ឆ្លងមេរោគ។ ដូច្នេះហើយ ​វាជាការសំខាន់ ដើម្បី​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​​មានជាតិ​រំអិល។
គ្រូពេទ្យ​អាច​ចេញ​ឲ្យប្រើថ្នាំ​ដាក់​ភ្នែក ដែល​មាន​ជា​ទឹក​ភ្នែកសប្បនិម្មិត្ត សម្រាប់​ការប្រើនៅពេលថ្ងៃ និងមានបន្ថែម ​ជាតិប្រេង ​ដែល​អ្នក​គួរប្រើ​នៅពេល​យប់។ ប្រសិនជា​​អ្នក​មិន​អាច​បិទភ្នែកបាន​នៅពេល​យប់ គ្រូពេទ្យ​របស់​អ្នក​នឹង​​ឲ្យ​អ្នកប្រើ​ស្កុតសម្រាប់​ជួយ​បិទ​ភ្នែកពេលដេក។
ប្រសិនជា​អាការជម្ងឺភ្នែក​កាន់តែ​អាក្រក់ ​អ្នក​គួរតែ​ទៅជួយ​គ្រូពេទ្យ​​ដើម្បី​ពិនិត្យ​ព្យាបាល។
ការចាក់ថ្នាំ​  Bitumlinum toxin (Botox)
ការចាក់​ថ្នាំ​ Bitumlinnum toxin អាចត្រូវបានប្រើ​ដើម្ប​ីព្យាបាល​ទាំង​កន្លែងដែល​រង​ប៉ះពាល់ ​ឬ ​ផ្នែក​ដែលមិនប៉ះពាល់ ​នៅលើមុខ ​សម្រាប់​ជម្ងឺវៀចមាត់​​រយៈពេល​វែង។
ថ្នាំ Botox អាច​ត្រូវបានប្រើ​ចាក់​ចូល​ទៅ​​លើមុខ ​ដើម្បី​​ឲ្យ​សាច់ដុំ​មុខ​ធូរស្រាល ​ដែល​មុនវា​តឹងណែន ឬ​កាត់បន្ថយ ចលនា​សាច់ដុំដែល​មិន​គ្មានប្រយោជន៍។
ប្រសិនជា​សាច់ដុំ​នៅ​ផ្នែក​ដែល​មិន​រង​ការប៉ះពាល់ ​ទៅជា​សកម្មខ្លាំងពេក ​ឬ​លប់លើ ​ថ្នាំ​ Botox ​អាចត្រូវគេចាក់​ចូល​ទៅ​ផ្នែកនៃមុខ ​ដើម្បី​កាត់បន្ថយ​សកម្មភាព​របស់​សាច់ដុំ ​និង​តុល្យភាព​ចលនា​របស់​មុខ។
ផលវិបាក​នៃ​ជម្ងឺវៀចមាត់​រយៈពេល​យូរ​ខ្លះ ​អាច​ព្យាបាល​បាន​ដោយប្រើថ្នាំចាក់ Botox ។ បញ្ហាទាំង​នេះ​មានដូចជា
  • ហូរទឹកភ្នែក​ពេលបរិភោគ
  • ភ្នែកនិងមាត់​មិនត្រូវតាម​លក្ខខណៈដើម ដូចជា​ញាក់​ភ្នែក​ពេល​បរិភោគ ​ពេល​ញញឹម ឬពេលសើច
ការចាក់ថ្នាំ  Botox​ អាចជួយសម្រួល ភាព​មិនសុខស្រួល​ដែល​ជួបប្រទះ​ខណៈពេលបរិភោគ ​និងអាច​ជួយ​ធ្វើ​ឲ្យប្រសើរ​ឡើង​លក្ខខណៈ​រូបរាង​របស់​មុខទូទៅ។ ​ការចាក់​ថ្នាំ​ចាំាបាច់​ត្រូវប្រើ​រៀងរាល់​៤ខែ​ម្តង។
ការព្យាបាល​ផ្សេងទៀត
មនុស្ស​ភាគច្រើន ​ដែល​មាន​ជម្ងឺ​វៀចមាត់ ​នឹង​ធ្វើ​ឲ្យ​ជាសះស្បើយ​ក្នុងរយៈពេល​៩ខែ ​។​ទោះជាយ៉ាង​ណា ​ប្រសិនជាអ្នក មិន​ជាសះស្បើយទេ នៅត្រឹមរយៈពេល​នោះ ​វា​នឹងមាន​ការប្រឈម​បន្ថែមច្រើន​ទៀត​ដល់​ការខូចខាត​សរសៃប្រសាទ និង​ការ​ព្យាបាល​ផ្សេងទៀត​ចាំបាច់​ត្រូវមាន។
ការព្យាបាល​ដោយ​ចលនា ​អាចត្រូវបាន​ណែនាំ​ឲ្យប្រើ។ ​គ្រូពេទ្យចលនា ​នឹង​បង្រៀនអ្នក​ការហាត់ធ្វើចលនា​​លើ​មុខ ​ដែនឹង​ពង្រឹងសាច់ដុំ​មុខ ​ដើម្បី​​ធ្វើ​ឲ្យប្រសើរ​ឡើង​ទីតាំង​និង​​អាចធ្វើ​ចលនា​មួយចំនួនបាន។
ការព្យាបាល​ដោយ​ចលនា ​មាន​ការជោគជ័យ ក្នុងករណី​មានជម្ងឺវៀចមាត់ ប៉ុន្តែ​ទោះជាយ៉ាងណា​វា​ក៏​មិន​សាកសម ​ឬមាន​ប្រសិទ្ធភាពលើអ្នកជម្ងឺ​គ្រប់រូបទេ។
ការវះកាត់កែសម្ផស្ស ​ក៏ជាជម្រើស​មួយ​ទៀត ។ ​គ្រូពេទ្យវះកាត់​មិន​អាច​ស្តារ​មុខងារសរសៃប្រសាទ​បានទេ ប៉ុន្តែ​អាច​ធ្វើ​ឲ្យប្រសើរឡើង​នៃលក្ខខណៈ​និង​ភាពស៊ីមេទ្រី​របស់មុខបាន។
ការស្រាវជ្រា​វ​បាន​បញ្ជាក់ថា ​ការធ្វើចលនា​មុខ ​បច្ចេកទេសម្រាក ​និង​ការចាក់​ម្ជុលវិទ្យាសាស្ត្រ ​អាចជួយ​បង្កើន​ល្បឿន​នៃការជាសះស្បើយ​ជម្ងឺវៀចមាត់​និង​ស្តារ​មុខងារ​របស់​ សរសៃប្រសាទ​មុខបាន។
 ផលវិបាកជម្ងឺវៀចមាត់
 ផលវិបាក​មួយចំនួន ​ដែលកើតឡើត​ជាលទ្ធផល​នៃ​ជម្ងឺវៀចមាត់​អាស្រ័យ​ទៅតាម​ការខូចខាត​សរសៃប្រសាទ​បន្ថែម។
ប្រហែល​មនុស្ស ២នាក់​ក្នុងចំណោម ១០​នាក់ ​នឹង​ជួប្រទះ​បញ្ហា​រយៈពេលវែង​ កើតចេញពី​ជម្ងឺ ​វៀចមាត់ ​ដែល​អាច​រួមមាន៖
  • ភាពរួញនៃសាច់ដុំ ​គឺ សាច់ដុំនៅមុខ ​រួញ​ខ្លាំង។ វាអាច​បណ្តាល​ឲ្យ​​ខូច​មុខ ​ដូចជាភ្នែក ​ទៅជាតូចជាងមុន ​​ថ្ពាល់ ទៅ​ជា​ប៉ោង ​ឬ​​មាត់ខើច​ជាដើម។
  • បាត់បង់​​ឬកាត់បន្ថយ​ការដឹងរសជាតិ នេះអាច​កើតឡើង​ប្រសិនជា​សរសៃប្រសាទ​ដែល​ខូចខាត​មិ​ន​ជួសជុលបានត្រឹមត្រូវ
  • បញ្ហា​ក្នុង​ការនិយាយ
  • បញ្ហា​​ភ្នែក​ មាត់ គឺ ​កើតឡើង​ដោយសារ​សរសៃ​ប្រសាទ​នៅមុខ ​លូតលាស់​ត្រឡប់​មកវិញ​​ខុសពីកន្លែងដើម។ ​វាអាចបង្ក​ឲ្យ​ភ្នែករបស់អ្នក​ញាក់ ​ពេល​បរិភោគ ​ពេលសើច ​ឬ​ពេល​ញញឹម។​ជួនកាល​វាអាច​កាន់តែ​ធ្ងន់ធ្ងរ ​ឌេល​ភ្នែកអាច​បិទ​ទាំងស្រុង​ពេលបរិភោគអាហារ។
  • ស្ងួតភ្នែក
  • ហូរទឹកភ្នែក​ពេល​បរិភោគ
ផលវិបាក​នៃជម្ងឺវៀចមាត់​រយៈពេលយូរ ​ទំនង​ជា​កើត​ឡើងប្រសិនជា៖
  • អ្នក​ត្រូវរងការប៉ះពាល់ដោយ​ការ​ពិការ​លើ​ផ្ទៃមុខ​ជារៀងរហូត
  • អ្នក​មានអាយុលើសពី​៦០​ឆ្នាំ
  • អ្នក​​​មានជម្ងឺលើសឈាម
  • អ្នក​មានជម្ងឺ​ទឹកនោម​ផ្អែម
  • អ្នក​មានផ្ទៃពោះ
  • សរសៃប្រសាទ​មុខ រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ
  • អ្នក​មិនបាន​ចាប់​​ផ្តើម​ជាសះស្បើយ ​បន្ទាប់ពី​រយៈពេល​៦សប្តាហ៍
រោគសញ្ញា រ៉ាំសេហាន់​ (Ramsay Hunt syndrome)
ប្រសិនជា​អ្នក​មាន​ជម្ងឺវៀចមាត់​ដែល​បង្ក​ឡើងដោយ​វីរុស វ៉ារីសេឡា ​ហ្សូស្តើ ដែល​​​​ដែល​វាអាច​ទៅរួច​មាន​ជម្ងឺ​កាន់តែធ្ងន់ធ្ងរ​ដែល​ហៅថា រោគសញ្ញា រ៉ាំសេ ហាន់ ។ ទោះជាយ៉ាង​ណា ​ជម្ងឺនេះ ​គឺកម្រ​មាន​ណាស់​ មានប្រហែល ២ ក្នុង​ចំណោម ១០០នាក់ ​ដែល​មានជម្ងឺវៀចមាត់​រង​បញ្ហា​នេះ។
រោគសញ្ញា ​រ៉ាំសេ ហាន់ ​អាចបង្ក​ឲ្យមា​ន​ពង​​មាន​លើ​អណ្តាត ​និង​នៅខាងក្នុង​ត្រចៀក។ ជាធម្មតា​ វាអាច ត្រូវបានព្យាបាល​ដោយ​ថ្នាំ​ស្តេរ៉ូអ៊ីដ ​និង​ថ្នាំ​ប្រឆាំង​នឹង​វីរុស។
ការពិពណ៌នា
ជម្ងឺវៀចមាត់ ​ជា​ជម្ងឺ​ដែល​បង្ក​ឲ្យ​មាន​ភាពខ្សោយ​បណ្តោះអាសន្ន ​ឬ​​ ភាពខ្វិន​នៃ​សាច់ដុំ នៅ​ផ្នែកមួយ​នៅលើមុខ។ ​វាជា​មូលហេតុ​សាមញ្ញបំផុត មួយ​នៃ​ជម្ងឺ​វៀចមាត់។
តើ​អាការ​​សញ្ញានៃ​ជម្ងឺ​វៀច​មាត​់នោះ​គឺជា​អ្វី?
អាការ​នៃ​​ជម្ងឺ​វៀចមាត់ ​ខុសប្លែក​គ្នា​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់។ ​ភាពខ្សោយ​នៅលើមុខ​ម្ខាង ​អាច​ត្រូវបាន​ពិពណ៌នា​ដូ​ចជា៖
  • ការគាំង​មួយ​ផ្នែក ​ដែល​ភាព​ខ្សោយ​នៃ​សាច់ដុំស្រាល
  • ការ​គាំង​ទាំងស្រុង ​ដែល​គ្មានចលនា ​ទាល់តែសោះ ​ថ្វី​បើ​នេះ​ជា​ករណី​កម្រ​
ជម្ងឺ​វៀចមាត់​អាច​ប៉ះពាល់​ដល់​ត្របក​ភ្នេក ​និង​មាត់ ​ដែលធ្វើ​ឲ្យ​វាម​ាន​ការ​ពិបាល ​បិទ ​និង​បើក ​និង​ក្នុង​ករណី​កម្រ ​វា​អាច​ប៉ះពាល់ដល់ ​ផ្នែក​ទាំង​ពីរ​​​លើមុខ​មនុស្ស។
ជម្ងឺវៀចមាត់ ​​ត្រូវបាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ ​ប្រសិនជា​មូលហេតុ​ដែល​អាច​ទៅរួច​នៃ​អាការជម្ងឺ នេះ ​ត្រូវ​បាន​គេ​បញ្ជាក់ច្បាស់ ​ដូចជា​ជម្ងឺ​ដាច់​សរសៃ​ឈាម​ឬ​ជម្ងឺដុះសាច់​។
​សូម​អាន​បន្ថែម​អំពី​អាការ​ជម្ងឺ​វៀចមាត់​ និងការវិភាគ​ជម្ងឺ​វៀចមាត់។
ហេតុអ្វី​បាន​ជា​វា​កើតឡើង?
ជម្ងឺវៀចមាត់​​ត្រូវ​​គេជឿថា កើត​ឡើង​ពេលដែល​សរសៃប្រសាទ​​ដែល​គ្រប់គ្រង​លើ​សាច់ដុំ​នៅលើមុខ​ទៅជា​ស្អិត​ចូល​គ្នា។
មូលហេតុល​ច្បាស់លាស់​នេះ​មិន​ត្រូវបាន​ដឹង​ទេ ​ថ្វីបើ គេគិតថា ដោយសារតែសរសៃប្រសាទ​សាច់ដុំ​​មានការលាក ​ដោយសារ​ការ​​ឆ្លង​តាម​វីរុស។ ​ក្រុម​វីរុស​ភាគ​ផ្សេងៗ​គ្នា អាច​ទទួល​​ខុសត្រូវ។
សូ​ម​អាន​បន្ថែម​​អំពី​មូលហេតុ​​នៃ​ជម្ងឺ​វៀចមាត់។
តើ​នរណាប៉ះពាល់​ជម្ងឺ​នេះ?
ជម្ងឺ វៀច​មាត់ ជា​ជម្ងឺកម្រ ​ដែល​ប៉ះពាល់​​មនុស្ស​ម្នាក​់ក្នុង​ចំណោម​៥,០០០​នាក់ ​ក្នុង​១​ឆ្នាំ។ ជាទូទៅ​វា​​ប៉ះពាល់​​ដល់​អ្នក​ដែល​មាន​អាយុ​១៥​ទៅ​៤៥​ឆ្នាំ​ប៉ុន្តែ​អ្នកដែល ​​នៅ​ក្រៅ​អាយុ​នេះអាច​ទទួល​រង​ជម្ងឺ​​នេះ។ ​ប៉ុន្តែ បុរស ​និង​ស្រ្តី​​មាន​ការ​ឆ្លង​ស្មើគ្នា។
​ជម្ងឺ​វៀច​មាត់​ជា​ទូទៅ​កើត​មាន​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ​និង​អ្នកដែល​មាន​​​ជម្ងឺ​ទឹកនោម​ផ្អែម ​និង​ជម្ងឺអេដស៍ ចំពោះ​មូលហេតុ​នានា​​មិន ទាន់​ត្រូវ​គេ​យល់​ច្បាស់​នៅ​ឡើយ​ទេ។
ការព្យាបាល​ជម្ងឺ​វៀចមាត់
មនុស្ស​៧​នាក់​ក្នុង​ចំណោម​១០​នាក់ ​ដែល​មាន​ជម្ងឺ​វៀចមាត់ ​អាច​ជាសះស្បើយ​បាន ​ដោយ​ការព្យាបាល ឬមិន​ព្យាបាល។
មនុស្ស​ភាគច្រើន​សម្គាល់​ការវិវឌ្ឍន៍ ​នៅ​ក្នុង​អាការជម្ងឺ​របស់គេ ​បន្ទាប់​ពី​ពីរ​​ទៅ​បី​សប្តាហ៍ ។ ទោះជាយ៉ាង​ណា ​ការ​ជាសះស្បើយ​​ទាំងស្រុង​ឡើង​វិញ ​ចំណាយពេល​ចន្លោះពី​ពីរ​ទៅ​បី​សប្តាហ៍។ ទោះជាយ៉ាង​ណា ​ការជាសះស្បើយ​ទាំង​ស្រុង​ខុស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នឹង​ អាស្រ័យ​ទៅតាមចំនួន​ខូចខាត​សរសៃ​ប្រសាទ។
ស្តេរ៉ូអ៊ីដ ​ជាធម្មតា ថ្នាំ​ prednisolone ត្រូវបាន​ប្រើ​ដើម្បី​កាត់បន្ថយ​ការហើម​នៃ​សរសៃ​ប្រសាទមុខ។
ការធ្លាក់​ភ្នែក ​អាច​ទាមទារ​​ឲ្យ​ទប់ស្កាត់​បញ្ហា​នេះ​ប្រសិន​ជា​អ្នក​មិន​អាច​បិទ​​ភ្នែក​ បាន។ ​ស្កុត​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បិទ​ភ្នែក​ខណៈពេល​ដេក។


មនុស្ស​ប្រហែល​ជា​៣​ក្នុង​ចំណោម​១០​​ ​ដែល​មាន​ជម្ងឺ​វៀចមាត់​នឹងបន្ត​ជួប​បញ្ហា​ខ្សោយ​សាច់ដុំ​មុខ ​និង​ពីរ​នាក់​ក្នុង​ចំណោម ​១០​នាក់ នឹង​ត្រូវ​មាន​បញ្ហា​ធ្ងន់ធ្ងរ​រយៈពេល​យូរ​។
​​ផលវិបាក ​អាច​​មាន​​បញ្ហា​​ការនិយាយ ​ការកាត់បន្ថយការដឹង​រសជាតិ ​និង​​ភាពស្វិត​នៃ​សាច់ដុំ៕


 (ស្វែងយល់បន្ថែម ពីជម្ងឺ Bell's palsy )