Sunday, April 2, 2017

កំណកឈាមនៅក្នុងសរសៃឈាមខ្មៅ (Deep Vein Thrombosis)

សរសៃឈាមក្រហម (arteries) សរសៃឈាមខ្មៅ (veins)

Deep vein  គឺ ជាសរសៃឈាមខ្មៅ ដែលស្ថិតនៅក្នុងតំបន់ជ្រៅនៃជើង ។ Thrombosis គឺ ជាកំណកឈាម ឬ ដុំឈាមកក ។
Deep vein  - សរសៃឈាមខ្មៅ ដែលស្ថិតនៅក្នុងតំបន់ជ្រៅនៃជើង (ព៌ណខៀវចាស់)

Platelets ជាកោសិកាឈាមដ៏តូចបំផុត មានទ្រង់ទ្រាយដូចចានតូចមួយ ខណៈដែលមិនមានសកម្ម ភាពណាមួយ ។ Platelets មានសភាពស្អិតប្រៀបបានទៅនឹងកាវ មានសមត្ថភាពជាមូលដ្ឋាន ក្នុងការធ្វើអោយឈាមរបស់យើងកក (coagulate) ផងដែរ។

ប្រសិនបើសរសៃឈាមណាមួយ ត្រូវបានកាត់ដាច់នោះ Platelets ប្រមូលផ្តុំនៅមុខរបួសនេះ ។រួមជាមួយមនឹងភ្នាក់ងារធ្វើឱ្យឈាមកក (clotting agents) Platelets បានផលិតបណ្តាញ ឬ សំណាញ់ដែលខ្ទប់ខ្លួន និង បង្កើតជាឆ្នុកបិទមុខរបួសនោះ ។

សមត្ថភាពរបស់ឈាម ក្នុងប្រែប្រួលពីរាវទៅជាកំណកនោះ គឺ មានសារៈសំខាន់ បំផុតសម្រាប់ការ រស់រានមានជីវិត ទន្ទឹមនឹងនេះ វាក៏អាចនាំទៅរកការបង្កើតដុំឈាមកក  (thrombus) ផងដែរ​ ។

តើ Deep Vein Thrombosis (DVT) ជាអ្វី ? 

DVT គឺ ជាកំណកឈាមមួយ ដែលស្ថឹតនៅក្នុងសរសៃឈាមខ្មៅមួយនៃដងខ្លួន របស់យើង ជាទូទៅ គឺ នៅក្នុងសរសៃឈាមខ្មៅមួយនៃជើងរបស់យើង 


ប្រសិនបើមិនបានព្យាបាល ហានិភ័យដ៏ធ្ងន់ធ្ងរមួយអាចនឹងកើតមានឡើង នៅពេលដែលកំណក ឈាមនោះ បានជម្លៀសខ្លួនតាមរយះចលនាឈាមហូរ ពីកន្លែងដើមឆ្ពោះទៅកាន់សួតរបស់យើង ហើយវាអាចបង្កការរាំងស្ទះដល់លំហូរនៃឈាមរបស់ យើង ។ 

លក្ខណៈនេះ ត្រូវបានគេហៅថា កំណកឈាមក្នុងសួត (Pulmonary embolism) ដែល ជាលក្ខខណ្ឌ វេជ្ចសាស្រ្តមួយគំរាមកំហែងដល់អាយុជីវិត ។

ចំណាំៈ សរសៃឈាមខ្មៅមានតួនាទីពាំនាំឈាមពីសរីរាង្គកាយរបស់យើងត្រឡប់ទៅបេះដូងវិញ ។

កត្តាហានិភ័យនៃ DVT

អ្វីៗ ដែលបង្អាក់ ឬ បង្ករការរាំងស្ទះដល់លំហូរនៃឈាមនៅក្នុងប្រភេទសរសៃឈាមខ្មៅនេះ (Deep veins) អាចបណ្តាលឱ្យមានការកកើតនូវកំណកឈាម  នៅក្នុងសរសៃឈាម 


កត្តាមួយចំនួននៃហានិភ័យដែលអាចអាចបណ្តាលឱ្យមាន thrombus រួមមាន: 

  • ជម្ងឺសរសៃឈាមបេះដូង (Coronary heart disease)
  • ការលើសទម្ងន់ ឬ ធាត់ (Being overweight or obese) 
  • ការជក់បារីបារី (Smoking)
  • ការមានផ្ទៃពោះ (Pregnancy)
  • ការប្រើប្រាស់ថ្នាំពន្យាកំណើតដែលមានកម្រឹតជាតិថ្នាំខ្ពស់ (high-dose oral contraceptive) 
  • ឈាមងាយស្អឹត (Susceptible to stickier blood) និង ប្រវត្តិគ្រួសារ (family history) ដែលធ្លាប់មាន DVT  
  • ជំងឺឈាមកក (Blood clotting disorders)
  • អង្គុយនៅតែមួយកន្លែង មានសម្រាប់រយៈពេលយូរ (sitting still for a for periods of time) 
  • ទើបឆ្លងកាត់ការវះកាត់ (recent medical surgery) ឬ របួស (injury) 
  • ប្រភេទមួយចំនួននៃជំងឺមហារីក  
  • ជម្ងឺស្ទះបេះដូង (Congestive heart failure)
  • ធា្លប់បានរងគ្រោះដោយសារឈាមកកពីមុន (Previous thrombosis) 
  • ការព្យាបាលដោយអរម៉ូន (Hormone therapy)

ជម្ងឺថ្នាក់សេដ្ឋកិច្ច (Economy class syndrome) គឺ សំដៅទៅលើការធ្វើដំណើរតាមយន្តហោះ ជើងហោះហើរអន្តរជាតិ ជាពិសេសអ្នកដំណើរជឹះថ្នាក់សេដ្ឋកិច្ច  ត្រូវបានគេសង្ស័យថា មនុស្ស ដែលងាយទទួលរងគ្រោះ បានរងគ្រោះពី DVT  ។ ដូច្នេះហើយ  ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានប្រុងប្រយ័ត្ន និង ការផ្តល់យោបល់ ដល់អ្នកដំណើរ អំពីរបៀបដើម្បីកាត់បន្ថយហានិភ័យនៃ DVT  ដូចជា : 

  • ពាក់សំលៀកបំពាក់រលុង  
  • ជៀសវាងការទទួលទានបារី និង សុរា 
  • ទទួលទានវត្ថុរាវ (Fluids) ឱ្យបានច្រើន 
  • ដើរឡើងចុះ ពេលណាដែលអាចធ្វើទៅបាន 
  • កុំអង្គុយគងអន្ទាក់ខ្លា ឬ គងជើង
  • អនុវត្តការហាត់ពត់ និង សន្ទឹងជើងខណៈអង្គុយចុះ 
  • ពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកមុនពេលធ្វើដំណើរ




    រោគសញ្ញា

    រោគសញ្ញា អាចរួមមាន: 

    • ការឈឺចាប់ និង ជើងហាក់បីជាឈឺចាប់ ខណៈដែលតំបន់នោះត្រូវបានប៉ះ ឬ ស្ទាប  
    • ការឈឺចាប់នៅពេលសណ្តូកជើង 
    • ផ្នែកខាងក្រោមនៃជើងបានហើម - កជើង និង កែងជើង 
    • ស្បែកឡើងពណ៌ក្រហមហើយក្តៅ


    ការធ្វើរោគវិនិច្ឆ័យ (Diagnosis)

    • អ៊ុលត្រាសោនសរសៃឈាម (Venous ultrasound) - ជាប្រភេទថតពិសេសមួយ
    • Contrast venography - ចាក់ថ្នាំពណ៌ចូលទៅក្នុងជើង ហើយប្រើកាំរស្មី X-ពិសេស ត្រូវបាន ប្រើប្រាស់ក្នុងការថតសរសៃជើង។

    ការព្យាបាល

    ការព្យាបាលរួមមាន: 
    • ស្នាក់នៅមន្ទីរពេទ្យដើម្បើព្យាបាល 
    • បន្តោងសេរ៉ូមលាយថ្នាំរំលាយកំណកឈាម (Intravenous drugs to dissolve the clot)
    • ការព្យាបាលដោយប្រើប្រាស់ថា្នំគាំពារមិនអោយឈាមកកបន្ថែមទៀតជាប្រចាំ (anticoa - gulant)  ដូចជាថ្នាំ warfarin
    • ការធ្វើតេស្តឈាម ដើម្បីត្រួតពិនិត្យភាព "ស្អិត"  នៃឈាម
    • កាត់បន្ថយកត្តាហានិភ័យ ដូចជា បឈ្ឈប់ការទទួលទានបារី ឬ ការបញ្ជុះខ្លាញ់នៅក្នុងរាង កាយជាដើម ។ ល ។

    ចំណាំ : អ្នកដែលប្រើប្រាស់ថា្នំគាំពារមិនអោយឈាមកកបន្ថែមទៀត (anticoagulant)  ជាពិសេស ប្រភេទថ្នាំ warfarin នេះ តម្រូូវអោយមានការត្រួួតពិនិត្យឈាមជាប្រចាំ ដែលត្រូវគេហៅថា International Normalized  Ratio (INR) ដើម្បីកំណត់ទំនោរធ្វើឱ្យឈាមកក និង ប្រសិទ្ធិភាពនៃថា្នំ ទៅលើប្រព័ន្ធធ្វើឱ្យឈាមកក ។