ឱសថជាអាវុធមុខពីរ អាចព្យាបាលជំងឺផង តែក៏អាចសម្លាប់ជីវិតមនុស្សបានដែរ ! មិនខុសអ្វីពីពិសពស់នោះទេ។ រូបពស់ ដែលត្រូវបានជ្រើសរើសមកធ្វើតំណាងនៅតាមឱសថស្ថាននានា មិនមែនជាការចៃដន្យឡើយ។ មានមនុស្សមិនតិចទេ ដែលបានរងគ្រោះព្រោះការប្រើប្រាស់ថ្នាំ ក្នុងបំណងព្យាបាល ឬការពារជំងឺអ្វីមួយនោះ។ ជាក់ស្តែងនៅក្នុងពេលថ្មីៗ នៅប្រទេសបារាំង មានស្ត្រីជាច្រើនបាននាំគ្នាដាក់ពាក្យបណ្តឹង បន្ទាប់ពីបានប្រើប្រាស់ថ្នាំ Diane ៣៥។ Diane ៣៥ ដែលនឹងត្រូវផ្អាកឈប់ធ្វើចរាចរណ៍លើទីផ្សារចាប់ពីចុងខែមីនា ឆ្នាំ២០១៣នេះតទៅ នៅប្រទេសបារាំង។ តើ Diane ៣៥ ជាអ្វី ?
(ប្រភព៖វិទ្យុបារាំងអន្តរជាតិ)