Thursday, January 3, 2013

តើ​កា​ពុល​ឡាន​ពុលរលក​មកពី​អ្វី​និង​ព្យាបាល​ដូច​ម្ត៉េ​ច​?

ក្នុង​ប្រអប់​ត្រចៀក​យើង​មាន​ប្រដាប់​លំនឹង​វែ​ស្ទឹ​បុ​យ​ឡែ​រ ដែលជា​អ្នកត្រួតពិនិត្យ​លំនឹង​រាងកាយ​។ ការប្រែប្រួល​ផ្ទា​ស់​ប្តូរ​រយៈកម្ពស់​របស់​រា​ង​កាយ​ធ្វើ​ឲ្យ​មាន​រំញោច​ ទៅលើ​ប្រដាប់​លំនឹង​នោះ​។ ហើយ​ភាពរួស​ខុសធម្មតា​របស់​ប្រព័ន្ធ​វេ​ហ្ស​តា​ទីវ ទៅនឹង​បញ្ហា​នេះ (​ការប្តូរ​រយៈកម្ពស់ និង​ការ​សម្លឹង​) ប្រែប្រួល​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។​
​ហេតុដូច្នេះ​បានជា​គេ​បង្ហាត់​ឲ្យ​ក្មេង​មាន​ទម្លាប់ និង​បញ្ហា​នេះ ដោយ​ឲ្យ​លេង​ជិះ​ទោង​យោល ទោង​វិល ទោង​បះ​បើក និង​លេង​កីឡា​ផ្សេងៗ ជាដើម​។ ដោយសារតែ​ល្បឿន​រថយន្ត​ធ្វើ​ឲ្យ​មាន​បន្លាស់​ទីវ​ត្ថុ​ផ្សេងៗ​ច្រាស់ទិស​ អ្នកដំណើរ​យ៉ាង​លឿន ការ​សម្លឹង ក្បែរៗ​នាំ​ឲ្យ​វិល​គ្រាប់ភ្នែក​ជាហេតុ​នាំ​ឲ្យ​ភ្ញោ​ច​ទៅលើ​ប្រដាប់​វែ​ ស្ទឹ​បុ​យ​ឡែ​រ​នេះដែរ​។ ដោយសារ​ល្បឿន ការ​សម្លឹង និង​ការប្តូ​រយៈកម្ពស់​នេះឯង​ដែល​ឲ្យ​ខូច លំនឹង​ប្រដាប់​វេ​ស្ទឹ​បុ​យ​ឡែ​រ​។ ការភ័យព្រួយ​បារម្ភ​ជាមុន​របស់​អ្នកពុល​ឡាន និង​ក្លិន​ផ្សេងៗ (​ផ្សែង​បារី ទឹកអប់ ក្លិនក្រអូប​ក្នុង​ឡាន​…) រឹតតែ​ជំរុញ​ឲ្យ​ការពុល​នោះ​កាន់តែខ្លាំង​ថែមទៀត​។
ការឈឺ​ក្បាល​វិលមុខ ស្រៀវ​ទឹកមាត់ ក្អួត ល្ហិតល្ហៃ បែកញើស ត្រជាក់​ខ្លួន ការ​ក្អួត​នាំ​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​បន្តិច​។ ការពុល​ឡាន​អូសបន្លាយ​យូរ​នាំ​ឲ្យ​បាត់បង់​ជាតិ​ទឹក រួច​ធ្លាក់​សម្ពាធ​ឈាម​ធ្ងន់ធ្ងរ រហូតដល់​អាច​គាំងបេះដូង និង​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។​ ​ឲ្យ​អ្នកជំងឺ​សម្រាក​ឲ្យ​ធូរស្បើយ​បន្តិច ផ្តល់​ដំបូន្មាន​និង​លើកទឹកចិត្ត​នាំ​និយាយ​បំភ្លេច​ឲ្យ​សម្លឹង​ឆ្ងាយៗ ឬ​មើល​តែ​ជុំវិញខ្លួន​ជិតៗ​កុំ​មើល​ការ​បន្លាស់​ទី​នៅ ក្រៅ​រថយន្ត ត្រូវ​សម្លឹង​មនុស្ស​តែ​ក្នុង​រថយន្ត ឬ​មើល​តែ​ចំណុច​អ្វីមួយ​តែ​មិនត្រូវ​អាន​សៀវភៅ​ក្នុង​ឡាន​ដែរ​។ មុន​ធ្វើដំណើរ​អាច​លេបថ្នាំ​ទប់​ក្អួត ថ្នាំ​សម្រួល​អារម្មណ៍ ថ្នាំ​អង់​ទី​ណូ​ប៉ា​ទិច​ជាមុន​បានដែរ​៕​