សម្រាប់ការព្យាបាល នូវប្រភេទជាទូទៅបំផុត នៃការបង្ករោគដែលបណ្តាលមកពី ពពួកបាក់តេរី នោះកម្រិតដូសនៃថ្នាំ តេត្រាស៊ីគ្លីន ដែលត្រូវបានណែនាំគឺ ២៥០មីលីក្រាម ឬ ៥០០មីលីក្រាម ៤ដង ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ។ កម្រិតដូស នៃថ្នាំតេត្រាស៊ីគ្លីន ដែលត្រូវបានណែនាំ ចំពោះ ការព្យាបាល ជំងឺមុនដែលមានសភាពពី មធ្យម ដល់ ធ្ងន់ធ្ងរគឺ ចាប់ពី ១២៥មីលីក្រាម ទៅ ៥០០ មីលីក្រាម ២ដងជារៀងរាល់ថ្ងៃ ។ សម្រាប់ការសម្លាប់នូវមេរោគ ពពួក Helicobacter pylori កម្រិតដូស នៃថ្នាំ តេត្រាស៊ីគ្លីន គឺ ៥០០មីលីក្រាម២ ទៅ៤ដង ជារៀងរាល់ថ្ងៃ គឺអាស្រ័យទៅតាម រយៈពេល ដែល ត្រូវបានប្រើប្រាស់។ កត្តាអាយុ និង ស្ថានភាពផ្នែកវេជ្ជសាស្ត្រផ្សេងទៀត របស់អ្នកជំងឺ អាចនឹងជះ ឥទ្ធិពលទៅដល់ កម្រិតដូសនៃថ្នាំតេត្រាស៊ីគ្លីន ដែលពួកគេត្រូវប្រើ ។ វេជ្ជបញ្ជានឹងត្រូវចេញ ទៅកាន់អ្នកជំងឺខុសៗគ្នា ដោយអាស្រ័យទៅតាមកត្តាមួយចំនួន ដូចខាងក្រោម នេះ ៖ · ស្ថានភាពផ្នែកវេជ្ជសាស្ត្រ ដែលអ្នកកំពុងតែត្រូវបានទទួល នូវការព្យាបាល។ · អាយុរបស់អ្នក។ · តើអ្នកមានមុខងារតម្រងនោមថយចុះដែរឬទេ? · ស្ថានភាពផ្នែកវេជ្ជសាស្ត្រផ្សេងទៀត ដែលអ្នកអាចមាន។ · ប្រភេទឱសថផ្សេងទៀត ដែលអ្នកអាចនឹងកំពុងតែបន្តប្រើប្រាស់។ អ្នកត្រូវតែធ្វើតាមការណែនាំរបស់គ្រូពេទ្យ ឬ ឱសថការី អំពីការប្រើប្រាស់ថ្នាំ ហើយអ្នកមិនត្រូវធ្វើការ កែប្រែកម្រិតវា នោះទេ ដរាបណា អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានណែនាំអ្នក អោយធ្វើដូចនោះ ។ កម្រិតដូសតេត្រាស៊ីគ្លីន សម្រាប់ព្យាបាលការបង្ករោគដោយសារពពួកបាក់តេរី កម្រិតដូសនៃថ្នាំតេត្រាស៊ីគ្លីន ដែលត្រូវបានណែនាំ សម្រាប់ការបង្ករោគជាទូទៅ ដែលបង្កោដោយ ពពួកបាក់តេរី គឺ តេត្រាស៊ីគ្លីន ២៥០មីលីក្រាម ឬ ៥០០មីលីក្រាម លេប ៤ដង ជារៀងរាល់ថ្ងៃ ប្រើ ក្នុង រយៈពេលពី ៧ ទៅ ១៤ថ្ងៃ ។ សម្រាប់ការបង្ករោគ ដេលមានសភាពរុំាំរ៉ៃ ឬ ធ្ងន់ធ្ងរជាងនេះ នោះអ្នកផ្តល់ សេវាថែទាំសុខភាពរបស់អ្នក នឹងអាចបន្តនូវរយៈពេលនៃការព្យាបាលនេះ បន្ថែមទៀត។ សម្រាប់កុមារ ដែលមានអាយុ ៨ឆ្នាំ ឬ ច្រើនជាងនេះ កម្រិតដូសនៃថ្នាំនេះ អាចមានកម្រិតចាប់ពី ( គឺអាស្រ័យទៅតាម ទម្ងន់រាងកាយ) ២៥ ទៅ ៥០មីលីក្រាម ក្នុងទម្ងន់រាងកាយ ១គីឡូក្រាម ( មីលីក្រាម / គីឡូក្រាម/ ថ្ងៃ ) ហើយវាត្រូវបានបែងចែកជា ៤ដង ប្រចាំថ្ងៃ និង ប្រើសម្រាប់រយៈពេលពី ៧ ទៅ ១៤ថ្ងៃ ។ កម្រិតដូសនៃថ្នាំតេត្រាស៊ីគ្លីន សម្រាប់ព្យាបាលជំងឺមុន កម្រិតដូសនៃការណែនាំ នៃការប្រើថ្នាំតេត្រាស៊ីគ្លីន សម្រាប់ព្យាបាលជំងឺមុន ដែលមានសភាពចាប់ពី មធ្យម រហូតដល់ សភាពធ្ងន់ធ្ងរ គឺ ១២៥មីលីក្រាម ទៅ ៥០០មីលីក្រាម ប្រើវា ២ដង ជារៀងរាល់ថ្ងៃ ។ សម្រាប់ការព្យាបាលជំងឺមុន រយៈពេលនៃការព្យាបាលដោយប្រើថ្នាំនេះ គួរត្រូវបានបន្ត អោយបានយ៉ាង ហោចណាស់ ១២សប្តាហ៍ ដើម្បីទទួលបានលទ្ធផលពេញលេញ ៕ អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន