តាមការឲ្យដឹងពីវេជ្ជបណ្ឌិត កាលបើស្បែកគ្របក្បាលលិង្គ មិន អាចរួញក្រឡិតបាន ជាពិសេសពេលបត់ជើងតូច ឬពេល លិង្គ ឡើងរឹង លក្ខណៈបែបនេះអាចហៅបានថាក្បាលលិង្គ ស្បែក គ្របជិតដែលតម្រូវឱ្យទៅជួប គ្រូពេទ្យធ្វើការវះកាត់ស្បែក ក្បាល លិង្គចេញ។ករណីស្បែកគ្របក្បាលលិង្គយូរអាចបង្ក ជារោគ រលាកក្បាលលិង្គ។ ស្បែកដែលគ្របក្បាលលិង្គមានសភាពក្រហម សើមរអ៊ិចៗ ដែលរំខាន និងរមាស់។ ការរលាកនេះជួនអាចបង្ករោគដោយមេរោគផ្សិតមីកូស ឬទ្រីកូម៉ូណាស។ជួនកាលការរលាក អាចបណ្ដាលមកពីប្រតិកម្មអាឡែកស៊ីជាមួយសាប៊ូ ថ្នាំសម្លាប់មេជីវិត ឬស្រោមអនាម័យ។ រីឯការខ្វះអនាម័យដែលបណ្ដាលមកពីការលាត់ក្បាលលិង្គលាងមិនបាននិងការដក់ទឹក រំអិលផ្លូវភេទក៏អាចបង្កជាការរលាក ឬរមាស់ក្បាលលិង្គនេះដែរ។ ប៉ុន្ដែសូមយល់ដឹង ផងដែរ ថាជួនកាលការរលាកក្បាលលិង្គយូរអាចធ្វើឱ្យ ខូចស្បែកក្បាលលិង្គស្អិតជាប់នឹង ក្បាលលិង្គ អាចបណ្ដាលជាជម្ងឺ ក្បាលលិង្គស្បែកគ្របជិត៕